ព័ត៌មានជាតិ

សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង។

—————- នាថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៍ ស្រុកជលគិរី និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប និងបានផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ។ ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ […]

ព័ត៌មានអន្តរជាតិ

យន្តហោះធុនតូចមួយគ្រឿង ធ្លាក់ចូលសមុទ្រ Hau Hin ប្រទេសថៃ, ស្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់

(បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៦នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។​ រមណីយដ្ឋានមាត់សមុទ្រមួយនេះ​ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។ យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មាន​ពីឡុត​ ៣​នាក់ អ្នកបច្ចេកទេស​ ២​នាក់ និង​វិស្វករ​យន្តហោះ​ម្នាក់​នៅ​លើ​យន្តហោះ។ គួរបញ្ជាក់ថា ការសេពអង្កើតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ ​ —————————————————— នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង នៅទឺស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរូបនីយកម្ម #ការរៀបចំការប្រើប្រាស់ដី #ការរៀបចំប្លង់គោល #ការរៀបចំក្រុងឡើងវិញ #ការរៀបចំខឿនសេដ្ឋកិច្ច #ការកសាងហេដ្ឋារចនាសម្ព័នទ្រទ្រង់ទីប្រជុំជន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #កម្ពុជាមាតុភូមិខ្ញុំ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

———————————————— សេវាស្នើសុំវិញ្ញាបនបត្រក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ចំនួន ៥ករណី ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ដែលបានស្នើសុំដោយប្រជាពលរដ្ឋម្ចាស់សំណើដោយផ្ទាល់តាមប្រព័ន្ធអនឡាញជាលើកដំបូង ត្រូវបានអនុវត្តដោយជោគជ័យ។ ថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងមួយដែលក្រសួងសម្រេចបាន លើការអនុវត្តការផ្តល់សេវាសាធារណៈ ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ក្រោយពីបានដាក់ឱ្យអនុវត្តសាកល្បងតាំងខែមេសា ឆ្នាំ២០២៤មក។ ជោគជ័យនេះ បានឆ្លើយតបទៅនឹងអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផង រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថលផង ក៏ដូចជាចូលរួមសម្រេចបាននូវគោលនយោបាយអាទិភាពរបស់ក្រសួង គឺការផ្តល់ “សេវាគាប់ចិត្ត”។ #ការរៀបចំសេវាអនឡាញ #សេវាសាធារណៈ #សេវាគាប់ចិត្ត #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #កសាងនិងពូនជ្រំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃវាងវៃ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ

——————————- កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ នាយករង ទីប្រឹក្សាកម្មវិធី និងប្រធានផ្នែកនៃកម្មវិធី​។ #កអក #សសយករាជធានីភ្នំពេញ  #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់

ព័ត៌មានជាតិ

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

—————————— នាថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #MLMUPC. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

59641 Chanda, [Apr 7, 2025 at 2:36 PM] ពិធីប្រណាំងរទេះសាឡី គោលឿន ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥

កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥– រដ្ឋបាលខេត្តកំពង់ស្ពឺ៖ រៀបចំពិធីប្រណាំងរទេះសាឡី គោលឿន  ក្រោម​អធិបតីភាព​ឯកឧត្តម​ សុន ជា សមាជិក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម​បណ្ឌិត​ ជាម ច័ន្ទសោភណ្ឌ​ អភិបាល​ នៃគណៈអភិបាល​ខេត្តកំពង់ស្ពឺ​ និងលោកជំទាវ​ ម៉េង វ៉ាន់ដានីន​ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ប្រធាន​ ​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញខេត្ត កងកម្លាំង​ទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន​ ជាច្រើនទៀត​ ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ ដោយយោងតាមរបាយណ៍របស់លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនតែងតែផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តសរុបចំនួន៦៧នឹម បានចូលរួមប្រកួត ក្នុងនោះមានគោធំចំនួន៤៤នឹម គោតូចចំនួន២៣នឹម។ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ​ ក៏បានលើកទឹកចិត្តដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ។ ហើយក៏រំពឹងថា […]

ព័ត៌មានជាតិ

ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាលក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទ របស់ខ្លួន ត្រូវបង្កើនកាតយកចិត្តដាក់ខ្ពស់ ក្នុងការផលិត ផ្សព្វផ្សាយនិងគ្រប់គ្រង សាធារណៈមតិ និងក្តាប់ឲ្យបាន ព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតប និងវាយបកឲ្យទាន់ពេលវេលា

———– (កណ្តាល)៖ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ ពីវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មាន ខេត្តកណ្តាល រយះពេល១ឆ្នាំ ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី៤មេសានេះ លោកចាបវន្នី ប្រធានមន្ទីរ ព័ត៌មានខេត្តកណ្តាល បានក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ របស់ខ្លួន ត្រូវបង្កើនការយកទុកដាក់ខ្ពស់ ក្នុងការផលិត ផ្សព្វផ្សាយ គ្រប់គ្រង សាធារណៈមតិ និងក្តាប់ឲ្យបានព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតប និងវាយបក ឲ្យទាន់សភាពការណ៍ សំដៅធ្វើឲ្យ ប្រជាពលរដ្ឋ មានជំនឿជឿជាក់ លើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ នាឱកាសនោះ លោកប្រធានមន្ទីរ បាន កោតសរសើរវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន ដែលបានខិតខំប្រឹងប្រែង បំពេញការងារ រយៈពេល១ឆ្នាំនេះ ទទួលបាន លទ្ធផលល្អប្រសើរ ព្រមទាំង ទទួលបានលទ្ធផល ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនិងនោះ លោក ប្រធានមន្ទីរ បានណែនាំ ដល់មន្ត្រីគ្រប់ការិយាលយ័ ទាំងអស់ ត្រូវយកចិត្តទុកដាក់ គ្រប់គ្រង សុវត្តិភាព និងសន្តិសុខ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» “Say No To Fake News!” ដែលមានអ្នកចូលរួមជាង១,០០០នាក់ ដោយផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន និងតាមប្រព័ន្ធអនឡាញ២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» “Say No To Fake News!” ដែលមានអ្នកចូលរួមជាង១,០០០នាក់ ដោយផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន និងតាមប្រព័ន្ធអនឡាញ២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ សូមជម្រាបថា យុទ្ធនាការនេះរៀបចំដឹកនាំដោយ ក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈស្ដីពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយនិងជំរុញការចូលរួមបង្ការ និងទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ដើម្បីរួមចំណែកធានាសន្តិសុខព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ៖ ទី១៖ ព័ត៌មានក្លែងបន្លំ (Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ ទី២៖ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ទី៣៖ ព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។ […]