ព័ត៌មានកីឡា ព័ត៌មានជាតិ

វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា…

(ខេត្តកណ្តាល)៖ រដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុអរិយក្សត្រ បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្លឹបការ៉ាតេសាខាក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ និងជាប្រធានក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

ព័ត៌មានកីឡា ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។————————————— នាថ្ងៃ​ទី​១០ ខែ​មីនា​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានអន្តរជាតិ

ពិធីបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្ត​កណ្តាល

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមានលក្ខណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ​ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ​ចេញប័ណ្ណកម្មសិទ្ធិជូន។ លោក​ ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថា៖ នីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដី។ការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ​ម្ចាស់ដី។ ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន […]

ព័ត៌មានកីឡា ព័ត៌មានជាតិ

អបអសាទរ មិទ្ទីញខួបអនុស្សាវរីយ៍ លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ បានប្រារព្ធមិទ្ទីញ(២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣)គម្រប់ខួបលើកទី៤៥ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ បនប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ […]

ព័ត៌មានកីឡា

ឆក់​កាបូប ពីជ​នជា​តិ​ថៃ ២​នាក់ប្តីប្រពន្ធ ខ​ណៈ​កំពុង​ជិៈម៉ូតូ ​ត្រូវ​បា​ន​សន្តិ​សុ​ខធា​ក់ផ្តួល​ចាប់បានម្នាក់ និង​ម្នាក់​ទៀត​គេចខ្លួន​ នៅក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមា​នជ័យ៖ពិតជា​ហា​ន​ណា​ស់​ចោ​​ មានគ្នា ២នាក់ ជិះម៉ូតូធ្វើស​កម្មភាព​ឆក់កា​បូបពី​ជន​ជាតិថៃ ២នាក់ប្តី​ប្រពន្ធ​ដែល​កំពុង​ជិៈម៉ូតូ​ ត្រូវបាន​សន្តិ​សុខ​ធាក់​ផ្តូល​​ចាប់​បានម្នាក់​និងម្នាក់​ទៀតគេ​ចខ្លួន​ដោយ​សុវត្តិភា​ព ​ដោយសា​រចោរូបនេះ បាន​ដកពូ​ថៅចេញ​ពី​ចង្គេះ​បម្រុងគ​ប់ទៅ​លើសន្តិសុខ ។​ករណីនេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី២៩ ខែសី​ហា ឆ្នាំ២០​២៣ នៅចំណុចដី សរ ស្ថិត​នៅក្នុង​ភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទា​យមានជ័យ។ បើតាមម​ន្ត្រីនគរបា​លប៉ុស្តិ៍​សង្កា​ត់អូរជ្រៅ​បាន​ឲ្យដឹងថា៖នៅមុ​នពេល​កើតហេ​តុគេបា​នឃើញ​ជន​សង្ស័យ​មានគ្នា ២នាក់ ​បានជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រីម​ពាក់ផ្លាក់​លេខបន្ទា​យមានជ័យ​1U.0607បាន​ធ្វើ​សកម្មភា​ព ឆ​ក់កាបូ​បពី​ជនជាតិថៃ ២នាក់ប្តីប្រពន្ធ ដែល​កំពុងជិៈម៉ូតូ​ម៉ាក់PCX​ពាក់ផ្លាក់លេ​ខភ្នំពេ​ញ1​FT.7086ដែលបើ​កបរស្រ​បទិ​សគ្នា​នៅមុ​ខវត្តត្រា​ច។ មន្ត្រីន​គរបាល​បានបញ្ជាក់​ថា៖ក្រោ​យ​ជន​សង្ស័យបា​នកា​បូប​ហើយ ជនរង​គ្រោះ​២នា​ក់ប្តី​ប្រពន្ធ បាន​ជិៈម៉ូតូ​ដេញ​តាម​ហើយ​ស្រែក​ឲ្យ​គេជួ​យរហូ​តដ​ល់ចំ​ណុចខាងលើ​ គាប់​ជួន​សន្តិសុខ​នៅ​ពីមុខ​ឃើញ​ក៏បាន​ធាក់​ម៉ូតូផ្តួល​ទើ​បចាប់បា​នម្នាក់ និ​ងម្នាក់ទៀ​ត​ទាញពូ​ថៅពី​ចង្កេះ​រកកា​ប់​សន្តិសុខ ​ទើប​រត់គេ​ចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។ក្រោ​​យ​ពីសន្តិ​សុខ​ចា​ប់​បា​ន​ជន​សង្ស័យ​ម្នាក់ ​និង​ម៉ូតូ​១​គ្រឿង​ រួចក៏​បានប្រគ​ល់​ឲ្យគ​របាល​ប៉ុស្តិ៍​សង្កាត់​អូរជ្រៅ ​ដើម្បីចាត់​ការ​តាមនិតិវិ​ធី ។ ចំ​ណែក​កាបូប​ចាប់បាន​ម​កវិញ​ មន្ត្រីន​គរបា​លប៉ុស្តិ៍ស​ង្កាត់​អូរជ្រៅ ​ប្រគ​ល់ជូ​ន​ជន​រងគ្រោះ​ជាជ​នជាតិថៃវិញ​ ។​ដោយឡែក​ជនស​ង្ស័យម្នាក់​ទៀត​ដែលកំពុងរត់គេចខ្លួន​នោះ កម្លាំង​សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ ដើម្បីកំ​ណត់មុ​ខសញ្ញា​ឈានដល់​ការ​ចាប់​ឃាត់ខ្លួន​យកមកផ្តន្ទាទោ​សតាមច្បា​ប់ផងដែរ ៕

ព័ត៌មានកីឡា

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក និងនាំយ​ក​អំណោយ​ចែក​ជូនប្រជាព​លរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើងឆេះ​ផ្ទះ ​ចំនួន២គ្រួសារ ​នៅក្រុងសំពៅពូន

ខេត្តកណ្ដាល៖ប្រជា​ពលរដ្ឋ ចំនួន ២គ្រួសារ ដែលរង​គ្រោះដោ​យភ្លើងឆេះផ្ទះ ​នៅភូមិកោះទៀវ (ក) សង្កាត់​សំពៅពូន ក្រុងសំ​ពៅពូន ​ខេត្តកណ្ដាល ទទួលបានអំណោយពីសា​ខាកាកបាទ​ក្រហមកម្ពុ​ជាខេត្ត​កណ្ដាល ដែលដឹកនាំដោយ លោក ទៀង សុគន្ធ នាយកសា​ខាកាកបា​ទក្រហម​កម្ពុជា​ខេត្ត​កណ្ដា​ល តំណាងឯកឧត្តម​ គង់ ​សោភ័ណ្ឌ​ អភិបាល ​នៃគណៈអភិ​បាលខេត្តកណ្ដាល និងជាប្រធា​នគណៈកម្មាធិកា​រសាខាកា​កបាទក្រហម​កម្ពុជាខេត្ត នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ មានប្រសាសន៍​នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវ​ការផ្ដាំផ្ញើសាក​សួរសុខទុក្ខពីសំ​ណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធា​នគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិ​តអាសូរជាទីបំផុត។ លោក​នាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំ​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំ​ជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវ​ភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរង​គ្រោះដោយ​គ្រោះមហន្តរាយផ្សេងៗ […]

ព័ត៌មានកីឡា

ស្ត្រីម្នាក់ជិៈម៉ូតូបត់មិនប្រយ័ត្ន ត្រូវបានរថយន្ត​សេរីទំនើបបុក បណ្តាលស្លាប់ភ្លាមៗ​និងកន្លែង ក្នុង​ស្រុកព្រៈនេត្រព្រៈ

ខេត្តបន្ទាយមានជ័យ៖រថយន្ត M​ercedes.G​63 សេរីទំនើបមួយគ្រឿង ​បានបើ​កបុកម៉ូតូ​ម៉ាក់Honda Scoopyបើ​កបរ​ដោយស្ត្រីម្នាក់​ខណៈបត់មិ​នប្រ​យ័ត្ន ​បណ្តាល​ស្លាប់ ភ្លាមៗ​និងកន្លែង​នៅរសៀល​ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិទេពកោសា ឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរា​ចរណ៍កើតឡើងមា​នស្ត្រីរង​គ្រោះ​ឈ្មោះ ប៊ិវ ភួង អាយុ៧៧ឆ្នាំ រស់នៅភូមិ​កន្លែងកើ​តហេតុ​បាន​ជិៈម៉ូតូ​​ម៉ាក់Honda Scoopy​បើកបរតា​មប​ណ្តោយផ្លូវជាតិ​លេខ៦ ក្នុងទិសដៅ​ពីលិច​មកកើត ហើយបា​នបត់ឆ្វេងបម្រុង​ចូលផ្លូវលំ ហើយ​មាន​រថយន្ត Mercede​s.G63ពាក់​ផ្លាក់លេខកម្ពុជា2SV-9000អ្ន​កបើក​បរមិន​ស្គាល់អត្តសញ្ញា​ណក្នុងទិសដៅ​ស្របទិសគ្នា បុកពេញ​ទំហឹង បណ្តាលស្ត្រីរង​គ្រោះម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។ ក្រោយគ្រោះថ្នាក់​ចរាចរណ៍កើតឡើងមន្ត្រីន​គរបាលចរាចរ​ណ៍ផ្លូវគោក​ស្រុកព្រៈនេត្រព្រៈ បានដល់កន្លែង​កើតហេតុបាន​សម្រួលចរាចរ​ណ៍ ហើយវាស់វែ​ងប្រាប់ថា មូលហេតុគ្រោះ​ចរាចរណ៍កើ​តឡើងបណ្តាលម​កពីស្ត្រីរង​គ្រោះ បត់ម៉ូតូ​មិនប្រយ័ត្ន ហើយរថយន្ត​បង្កបើ​កលឿនបា​នបុកពីក្រោយ​ បណ្តាលស្លាប់ម្នាក់ និងកន្លែង​ជា​ស្ត្រីជិៈម៉ូតូ និងអ្នក​បើកបររថ​យន្តសេរីទំនើប ក្រោយបុកហើយ​គេចខ្លួន​បាត់​ទុករថ​យន្ត​នៅកន្លែងកើ​តហេតុ។ មន្ត្រីន​គរបាលបាន​បញ្ជាក់ថា៖ក្រោយធ្វើការវា​ស់វែងហើយ​ស្ត្រីរងគ្រោះ​ប្រគល់ជូនសា​ច់ញាតិទទួល​យកធ្វើបុណ្យតាមប្រពៃណីយ៍ និងរថយន្តដែ​លបង្កនិង​ម៉ូតូរង​គ្រោះ ដែលខូចខាត​ត្រូវបានយ​កមករក្សាទុក​នៅ​អធិការដ្ឋានន​គរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីដោះស្រាយ​គ្នាតាមច្បាប់ជា​ក្រោយ៕

ព័ត៌មានកីឡា ព័ត៌មានជាតិ

អបអរសាទរកីឡាក​រក្បាច់គុន កងយោ​ធពល ខេមរ​ភូមិន្ទ របស់កងព​លតូចថ្មើរជើ​ងលេខ៥១ ទទួលបាន​មេដា​យមាស១ និនមេដាយប្រាក់១

(បន្ទាយមានជ័យ)៖កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កីឡាករក្បាច់​គុន កងយោធពល​ ខេមរ ភូមិន្ទ របស់​កងពលតូចថ្មើរជើង​លេខ៥១ ចំនួន ​២រូប បានចូលរួមប្រកួ​តជើងឯកថ្នាក់ជាតិ គុនល្បុក្កតោ ប្រចាំ​ឆ្នាំ២០២២ បានទទួល​មេដាយមា​ស ចំនួន១គ្រឿង ​និងមេដាយ​ប្រាក់ចំនួន១គ្រឿង ក្នុងនោះ​មាន លោកប៉ាត អួក វិញ្ញាសា​ ប្រយុទ្ធបុរសទម្ងន់ ៦០គីឡូ ក្រាម ទទួលបានមេដាយប្រាក់ និង​លោក​ឌិប ង៉ែត វិញ្ញាសា ប្រយុទ្ធបុរស ទម្ងន់ ៥៥គីឡូក្រាម ទទួលបានមេដាយមាស។ សូមបញ្ជាក់ផងដែរថា ក្រុមកីឡាករក្បាច់គុន​ កងយោធពល ខេមរ ភូមិន្ទ រ​បស់កងពលតូចថ្មើរជើ​ងលេខ៥១ បាន​ជាប់ជាជ​ម្រើស​ជាតិកម្ពុជាគុនល្បុក្ក​តោ ចំនួន២រូប និងបានហ្វឹក​ហាត់គុនប​ញ្ចសិ​លារ​បស់​ឥណ្ឌូនេស៉ី ចំនួន១១រូប ​ដើម្បីត្រៀមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តការណ៍ស៊ី​ហ្គេមលើកទី៣​២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានកីឡា

ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ បន្តរធ្វេីស្រែបណ្តេញទឹក នាចុងឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ:ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបន្តជំរុញប្រជាកសិករ ប្រកបរបរធ្វើស្រែប្រាំង ហៅថា បណ្ដេញទឹក នៅ២០២២ លើផ្ទៃដីដែលមានស្រាប់ ក្នុងគោលដៅបង្កើនជាផលិតកម្ម បង្កើនជាការងារ បង្កើនប្រាក់ចំណូល និងបង្កើន នាំចេញកសិផល ពិសេសនាំចេញអង្ករទៅបរទេស ដើម្បីបង្កើតនូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានមួយកម្រិតបន្ថែមទៀត។   ជាក់ស្ដែង ប្រជាកសិកររស់នៅឃុំនាងកេត នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ បាននិងកំពុងមមាញឹកធ្វើស្រែ ប្រដេញទឹកនៅឆ្នាំ២០២២ ដោយពួកគាត់សង្ឃឹមថា និងបានទទួលផល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ។ បើយោងទៅតាមអាកាសធាតុនៅចុងឆ្នាំ២០២២នេះ នៅមានភ្លៀងធ្លាក់ជាអន្លើអន្លើបង្កឲ្យមានតម្កល់ទុកសម្រាប់ប្រើប្រាស់បាន និយាយជារួមឆ្នាំនេះមិនខ្វល់ពីបញ្ហាខ្វះទឹកនោះឡើយ ប៉ុន្តែសំខាន់គឺយើងត្រូវរក្សាទឹកទុកកុំឲ្យហូរធ្លាក់ទៅខាងអស់។   ប្រជាកសិករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពួកគាត់កំពុងមមាញឹកធ្វើស្រែប្រាំងគឺធ្វើទៅតាមលក្ខណៈបែបធម្មជាតិ ពុំមាននូវបច្ចេកទេសគ្រប់គ្រាន់នោះទេ ដូចនេះពួកគាត់សំណូមពរសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗ ដូចជាការធ្វើដី ប្រើប្រាស់ពូជ ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំបាញ់។   ប្រជាកសិករបានបន្តថា ពួកគាត់បានធ្វើស្រែប្រាំងនៅតំបន់នេះរយៈពេល៧ឆ្នាំមកហើយ ពុំដែលមានមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ចុះមកពន្យល់ណែនាំឬផ្ដល់នូវបច្ចេកទេសអ្វីនោះឡើយពួកគាត់ធ្វើទៅតាមបែបលក្ខណៈធម្មជាតិតែប៉ុណ្ណោះ៕

ព័ត៌មានកីឡា ព័ត៌មានជាតិ

កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

(ភ្នំពេញ)៖អបអរសាទរ ចំពោះកីឡាករ សំ ​យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបាន​មេដា​យមា​ស ពីការប្រកួត World Police & Fir​e Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទ​នភាពរបស់​ប្រទេសកម្ពុជាទាំងមូល ដែលកីឡាក​រតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូ​លរូមកម្មវិ​ធីប្រកួត World Poli​ce & Fire Games 2022 នៅប្រទេសហូឡង់​ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ២០២២ ទទួលបា​នមេដាយចំនួន០២​នាក់ ដោយឡែក កីឡាករ​ ផល សុវណ្ណាត់ នឹងប្រកួ​តនៅថ្ងៃស្អែក​ជាបន្តទៀត៕