ព័ត៌មានអន្តរជាតិ

យន្តហោះធុនតូចមួយគ្រឿង ធ្លាក់ចូលសមុទ្រ Hau Hin ប្រទេសថៃ, ស្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់

(បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៦នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។​ រមណីយដ្ឋានមាត់សមុទ្រមួយនេះ​ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។
យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មាន​ពីឡុត​ ៣​នាក់ អ្នកបច្ចេកទេស​ ២​នាក់ និង​វិស្វករ​យន្តហោះ​ម្នាក់​នៅ​លើ​យន្តហោះ។
គួរបញ្ជាក់ថា ការសេពអង្កើតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕

Leave a Reply

Your email address will not be published.