ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ …

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍ រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ…៖

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ៖ 🗓 ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ 📍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖ -ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល -ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល -បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ – ទស្សនាស្តង់ពិព័រណ៍ផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិ -ទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ៕ #dgf #digitalgovernmentforum #វេទិការដ្ឋាភិបាលឌីជីថល #MPTC #dgc #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានអន្តរជាតិ

ពិធីបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្ត​កណ្តាល

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមានលក្ខណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ​ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ​ចេញប័ណ្ណកម្មសិទ្ធិជូន។ លោក​ ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថា៖ នីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដី។ការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ​ម្ចាស់ដី។ ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន […]