ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ —————————————

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៤ ហេីយក៏ជាថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានកីឡា ព័ត៌មានជាតិ

វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា…

(ខេត្តកណ្តាល)៖ រដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុអរិយក្សត្រ បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្លឹបការ៉ាតេសាខាក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ និងជាប្រធានក្លឹបការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី សហការជាមួយក្រុមគ្រូពេទ្យបារាំង ចុះពិនិត្យព្យាបាលជំងឺឥតយកកម្រៃជូនប្រជាពលរដ្ឋ =======

(ខេត្តកណ្តាល)៖ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥ ព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យ មណ្ឌលសុខភាពបង្អែកស្រុកពញាឮ នៃខេត្តកណ្តាល បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋរស់ នៅស្រុកពញាឮ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ប្រសើរ ដោយហេតុថា ខែនេះជាខែក្តៅខ្លាំ ង និងត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវនិងទៀងទាត់។ សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង នឹងពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ រយៈពេលចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៨:៣០នាទី រហូតដល់វេលាម៉ោង១៦:៣០នាទីល្ងាច នៅបរិវេណសាលាសាលាបឋមសិក្សា អរិយកស្សប ស្រុកពញាឮ ខេត្តកណ្តាល៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ

————————————- ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

————————————————- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។ សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។ សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល អញ្ជើញជាធិបតី ក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការជាដៃគូរជាង ៤៩០ នាក់។

(ខេត្តកណ្តាល)៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតី ក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការជាដៃគូរជាង ៤៩០ នាក់។ វេទិកានេះ មានគោលបំណងដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការផ្តល់ឱកាសដល់អ្នកចូលរួមបានដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើម្បីសម្របសម្រួលនៃដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមផែនការ ការពារន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យតេជោសែនកោះធំ

(ខេត្តកណ្ដាល)៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមផែនការ ការពារន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល លោកអភិបាលស្រុកកោះធំ និងកងកម្លាំងចួលរួមផងដែរ។ ជំរាបជូនផងដែរថា៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាលទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី និងវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ————————————-

នាថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី៥​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិព្រៃកន្លង់​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់​ ។ #កអក​ #ចះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត​ #បរយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភពពី៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ