ព័ត៌មានសន្តិសុខសង្គម

ប.ស.ស. និងNEA នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពន្យល់កម្មករដល់បន្ទប់ស្នាក់នៅ នៅជាវិញរោងចក្រ Y & W ពីឱកាសការងារ និងអត្ថប្រយោជន៍

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលកម្មករនៅបន្តទទួលបាន។ ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តចំនួន៣គ្រឿង បាននិងបន្តនៅខាងមុខរោងចក្រ ហើយរថយន្តចំនួន២គ្រឿងជាមួយមន្ត្រី ប.ស.ស. និងមន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ បានធ្វើដំណើរទៅកាន់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & W។ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W  ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័ស និងបន្តមានចំណូល។ សម្រាប់អ្នកដែលចង់ទទួលបានឱកាសការងារភ្លាមៗ 👉សូមទាក់ទងទៅលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ 👉www.nea.gov.kh និងទំព័រ Facebook 👉(neakhmer)ដើម្បីចុះឈ្មោះ និងទទួលបានឱកាសការងារថ្មីៗបន្ថែម។ ទន្ទឹមនឹងនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ —————————————

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៤ ហេីយក៏ជាថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ

————————————- ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ស្វាយជ្រំ សង្កាត់បារុង និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាលទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី និងវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ————————————-

នាថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី៥​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តពោធិ៍សាត់​ ចុះវាស់វែង​ ប្រមូលទិន្នន័យក្បាលដី​ និងវិនិច្ឆ័យដីធ្លី​មានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិព្រៃកន្លង់​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់​ ។ #កអក​ #ចះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត​ #បរយាកាសគ្មានវិវាទ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានកីឡា ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។————————————— នាថ្ងៃ​ទី​១០ ខែ​មីនា​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែត ជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ

(ខេត្តកណ្តាល)៖ សិក្ខាកាមដែលជាអ្នកសារព័ត៌មាន ចំនួន៣៩រូប បានទទួលចំណេះដឹង បទពិសោធន៍ និងការរឹតចំណងសាមគ្គីភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ ពីភ្នំពេញមកទីស្នា់កការសមាគម ស្ថិតក្នុងភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឡើងមានមតិស្វាគមន៍គ្រូបង្គោល និង សិក្ខាកាមទាំងអស់។ លោកប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ និង ឯកឧត្តមសាស្ត្រាចារ្យ  ស៊ី បរិញ្ញា ដែលផ្តល់កិត្តិយសចូលធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងវគ្គនេះ។ លោកប្រធានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សហការជាមួយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។ លោកប្រធានបានណែនាំអោយសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពី ឯកឧត្តមសាស្ត្រាចារ្យទាំងពីររូប។ ក្នុងវគ្គនេះ សិក្ខាកាមបានសិក្សាពីគុណតម្លៃនៃដំណឹង របៀបជ្រើសរើសប្រធានបទនិងមុម បច្ចេកទេសសម្ភាសន៍ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចាប់ពីសេចក្តីផ្តើមដែលទាក់ទាញ ព្រមទាំង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក កែវ ភាគ ស្នងការរងនគរបាលខេត្តស្វាយរៀង ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ដោយមូលហេតុល្មើសវិន័យកងកម្លាំង…

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យចំពោះ លោកពលបាលត្រី កែវ ភាគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ…

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។ ជាលទ្ធផលគួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំវិហារលួង និងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល…

(ខេត្តកណ្ដាល)៖ នាថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំវិហារលួង និងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ កក