ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន?

ខេត្តកណ្តាល: អគារដ៏ធំមួយដែលបានសាងសង់រំលោភចូលលើផ្លូវសាធារណៈរបស់រដ្ឋនៅតែមិនទាន់រុះរើចេញនៅឡើយទេបើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័យ៉ាងណាក៏ដោយក៏បុគ្គលដែលជាម្ចាស់អគារខាងលើនេះនៅតែមិនខ្លាចញញើតឡើយ។
ហើយសំណង់រឹងដ៏ធំមហិមាមួយនេះមានភូមិសាស្ត្រនៅជាប់បណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋស្លូតត្រង់ដែលមានលំនៅដ្ឋាននៅជាប់ផ្លូវជាតិលេខ8Aនៅឃុំព្រែកតាមាក់នោះបាននាំគ្នារុះរើរបងនិងផ្ទះសម្បែងចេញពីចំណីផ្លូវគ្រប់ៗគ្នានឹងបានគោរពច្បាប់តាមការណែនាំរបស់អាជ្ញាធរ។
ចុះហេតុអ្វីបានជាមានតែមួយគ្រួសារខាងលើនេះមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងមាំបានទៅវិញ?
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយក៏មិនមែនជាការបញ្ចេញទស្សនៈរបស់អ្នកសារព័ត៌មានយើងដែរ។ហើយសារព័ត៏មានយើងនឹងរង់ចាំធ្វើការបកស្រាយនិងផ្សាយជូនអ្នកបានពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ៕


សូមអរគុណ

Leave a Reply

Your email address will not be published.