ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មានរបស់លោក អាន សំអន ដែលជាម្ចាស់ផ្ទះបានបំភ្លឺ ជ៉ំវិញការផ្សាយព័ត៌មានរបស់ ផេកហ្វេសប៊ុក ដែលមានឈ្មោះ TNM TV ONLINE ដែលបានធ្វើការបង្ហោះនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្នុងលិខិតមានខ្លឹមសារដូចខាងក្រោម។

សេចក្តីបំភ្លឺព័ត៌មាន
ខ្ញុំបាទឈ្មោះ អាន សំអន មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ ថ្មីៗនេះ TNM TV Online បានផ្សព្វផ្សាយពីស្ថានភាពច្រាំងទន្លេនៅកំពង់ចម្លងស្វាយជ្រុំត្រើយកើតយកមកផ្សព្វផ្សាយ ដោយភ្ជាប់ទៅនឹងទិដ្ឋភាពនៅខេត្តកំពង់ចាម ដែលនាំឲ្យសាធារណជនមានការយល់ច្រឡំ។

ខ្ញុំបាទសូមធ្វើការបដិសេធន៍ ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ និងមតិយោបល់មួយចំនួនតូច ដែលបាន បកស្រាយតាមតែការចុះផ្សាយ ពីព្រោះថា៖ ការធ្វើច្រាំងទប់ដីនេះ ពុំបានចាក់ពង្រីកដីទៅក្នុងទន្លេនោះទេ គឺចាក់ទប់ ជើងច្រាំងតែដីធម្មជាតិដែលនៅសល់ពីការបាក់ច្រាំងទន្លេតែប៉ុណ្ណោះ ហើយតាមប្រវត្តិ គឺដីនេះបាក់ជារៀងរាល់ឆ្នាំ គឺបាក់អស់ប្រមាណ ១០០ម៉ែត្រ មកហើយ គិតមកដល់ឆ្នាំ២០១៦ បើកុំតែមានការទប់ការពារកុំឲ្យបាក់តទៅទៀត មិនដឹងថាបាក់ដល់ណានោះទេ គឺធ្វើត្រឹមការពារកុំឲ្យបាក់តទៅទៀតប៉ុណ្ណោះ ហើយម្យ៉ាងទៀត ផ្ទះរបស់ខ្ញុំបានសង់ រយៈពេល ៨ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០២៤នេះ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និង ជៀសវាងការយល់ច្រឡំ។

Leave a Reply

Your email address will not be published.