——————————-
កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី នាយករង ទីប្រឹក្សាកម្មវិធី និងប្រធានផ្នែកនៃកម្មវិធី។
#កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ
#កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់
Related Articles
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាពនិងការគំរាម ស្វត(Swot) របស់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពីគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយកាលានុវត្តនិងការគំរាម (SWOT) នៃខេត្តបន្ទាយមានជ័យ ។ពិធីនេះរៀបចំធ្វើឡើងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ លោក បឹង គឹមស៊ឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថា : កិច្ចប្រជុំនាថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះលោក លោកស្រីប្រធានមន្ទីរអង្គភាព ជំនាញដែលត្រូវធ្វើការវិភាគចំណុចខ្លាំង ចំណុចខ្សោយដែលហៅកាត់ថាស្វត Swot ។លោក បឹង គឹមស៊ឹង បន្តថា ស្វត (Swot ) ត្រូវបានគេបង្កើត នឹងធ្វើការណែនាំឲ្យប្រើប្រាស់ក្នុងឆ្នាំ 1960 មកម្ល៉េះហើយស្វត Swot ជាវិធីសម្រាប់វិភាគនៅសក្តានុពល និងកត្តាប្រឈម ក្នុងស្ថាប័នអង្គភាព ហើយជាជំហានដំបូងដែលអាចជួយឲ្យយើងបង្កើតផែនការសកម្មភាព ដោយប្រសិទ្ធភាព និងជួយជំរុញការយល់ដឹង អំពីភាពខ្លាំង (ចំណុចវិជ្ជមាន) ភាពខ្សោយ(ចំណុចអវិជ្ជមាន) ការលានុវត្តភាព(ចំណុចសក្កដានុពល) និងការគំរាម (ជាចំណុចប្រឈម)។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: ភាពខ្លាំងនៃខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្ករបង្កើនផលសរុបរហូតទៅដល់ ៣៦៣,៦៥៧ហិតា […]
រដ្ឋបាលខេត្តកណ្ដាល បានផ្ដល់សេចក្តីស្រឡាញ់ក្នុងថ្ងៃនៃទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា
++++++++++++++++ ខេត្តកណ្ដាល៖នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា និងបានផ្ដល់នំភីហ្សា( pizza)ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នមក្នុងការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឲ្យឃើញថាទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបក៏ដោយសង្គមនេះមានការគោរពស្រឡាញ់និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រែងរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។ ជាមួយគ្នានេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់ជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា […]
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តី ពេលផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ
(បន្ទាយមានជ័យ)៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២) និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តី ពេលផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះនគរបាលចរាចរណ៍ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់។កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយទោ ស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលគ្រប់ជំនាញពាក់ពន្ធ័។ទន្ទឹមនោះលោកបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា០០៦ ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង។លើសពីនេះទៀត តាមស្រុកនីមួយៗគោលដៅស្មុគស្មាញ ត្រូវជម្រុញឲ្យពលរដ្ឋដាក់កាំម៉េរ៉ាសុវត្ថិភាព ដើម្បីឲ្យជំនាញងាយក្នុងការស៊ើបអង្គេត បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ សំដៅធានាឲ្យបានសន្តិសុខសុវត្ថិភាព១០០%ជូនពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕