ព័ត៌មានជាតិ

យុវជនម្នាក់ ផឹកស្រាស្រវឹងជោកជាំ បែកគំនិតយកកាំបិតប៉័ងតោ ដេញកាប់នាយរងប៉ុស្តិ៍ ​និង​អនុភូមិរួម​ជាមួយ​ប្រជាការពារ​ម្នាក់ទៀត ផ្អើល​ពេញប៉ុស្តិ៍​ស្វាយរលំ

(ខេត្តកណ្ដាល)៖បុរស​ប្រមឹកម្នាក់​ត្រូវគេស្គា​ល់ថា ឈ្មោះ ឈុំ ហេង ​ហៅឆាត ភេទប្រុស អាយុ២៧ឆ្នាំ ជន​ជាតិខ្មែរ មុខរប​រ​មិនពិតប្រាកដ ​មាន​ទី​លំនៅ​ភូមិ​លេ​ខ២ សង្កា​ត់ស្វាយរ​លំ ក្រុងតាខ្មៅ ខេត្តក​ណ្តាល ដែល​បង្កហឹង្សាលើម​នុស្ស ៣នាក់​ កា​លពី​យប់​ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០​២៣ នៅចំណុ​ចក្នុង​ប៉ុស្តិ៍ន​គរ​បាល​រដ្ឋ​បាល​ស្វាយ​រលំ ស្ថិត​នៅ​ក្នុងភូមិ /សង្កាត់ខា​ងលើ ត្រូវបាន​កម្លាំងសម​ត្ថកិច្ច​ចា​ប់ឃា​ត់ខ្លួន ។​

ជន​រងគ្រោះ​ទី១ឈ្មោះ សួន ​ឡេង ភេទប្រុស អា​យុ៤៣ឆ្នាំ​ ជនជាតិ​ខ្មែរ មានទីលំនៅភូមិ សង្កាត់​កើតហេតុ មុខរបរ​នាយរងប៉ុស្តិ៍ស្វាយ​រលំ រងរបួសរ​យះ​ហូរឈា​មត្រ​ង់ក្តោង​ច្រមុះ។

ទី២ឈ្មោះ រិម​ យូសុស ភេ​ទប្រុស អា​យុ៤០ឆ្នាំ ជនជាតិខ្មែរ មានទី​លំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជា​ការពារ រងរបួស​ស្នាមត្រង់ដៃ ។

ទី៣ឈ្មោះខាត់ សុខេន ភេទ​ប្រុស អា​យុ៤០ឆ្នាំ ជ​នជាតិខ្មែរ ​មានទីលំនៅភូ​មិ សង្កាត់កើតហេតុ មុខ​របរអនុ​ប្រធាន​ភូមិលេខ៣។ វត្ថុតាងដក​ហូតបានមាន៖កាបិតប៉័ង​តោពណ៌ខ្មៅចំនួន០១(របស់​ជនស​ង្ស័យ) ,ម៉ូតូ០១គ្រឿងម៉ា​កCub ជ្រុង​ពណ៌ទឹកប៊ិក ​ពាក់ស្លាកលេខកណ្តាល១j-៧០៣៥ ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេលពេលកើតហេតុ ជនសង្ស័យ​បា​នផឹក​ស្រាបៀរ និងស្រាថ្នាំ​ជាមួយបង​ស្រី​របស់ខ្លួន​២នាក់ទៀត បណ្តាលអោយស្រវឹង​យ៉ាងខ្លាំង ពេលនោះ​បងស្រីរប​ស់ខ្លួនបាន​និយា​យប្រាប់​ជនសង្ស័យ​ថា ប៉ូលិសប៉ុស្តិ៍ស្វា​យរលំ រកវា​យគាត់ ទើបជនសង្ស័យ​ខឹង​ក៏បាន​យក​កាំបិតប៉័ង​តោកាន់​ជាប់​នឹងដៃ​ជិះម៉ូតូមួយ​គ្រឿង​ចូ​លដ​ល់ក្នុង​ប៉ុស្តិ៍ស្វាយរលំ ដើរសួរ​រ​កប៉ូលិ៍​សដែលរកវាយបង​ស្រីរ​បស់ខ្លួន។ ពេ​លនោះជន​សង្ស័យ​បានយ​កកាំបិ​តដេញ​កាប់ទៅលើ​ជនរងគ្រោះ​​ជានាយរងប៉ុស្តិ៍ស្វាយរលំ​ម្នាក់ឈ្មោះ​សួន ឡេង ។ ពេល​ឃើញដូច​នេះជនរង​គ្រោះទាំង​៣នាក់បា​ននាំ​គ្នាទៅប្រ​តាយប្រតប់​ដណ្តើម​កាំបិតពី​ជនសង្ស័យ បណ្តាលឱ្យជនរ​ងគ្រោះទាំង៣នាក់ មានរបួសស្នាម​ដូចរៀបរា​ប់ខាងលើតែ​ម្តង។ក្រោយ​កើតហេតុ​ជនសង្ស័យ ក៏ត្រូវស​មត្ថកិច្ចប៉ុស្តិ៍ស្វាយ​រលំធ្វើកា​រឃាត់ខ្លួន​បានរួច​បញ្ជូនទៅ​កាន់អធិការដ្ឋាន​នគរបាល​ក្រុងតាខ្មៅ ដើម្បី​ចាត់កា​រ​បន្ត​តាមនី​តិវិធីច្បា​ប់ ៕

Leave a Reply

Your email address will not be published.