ព័ត៌មានជាតិ

ពលរដ្ឋរីករាយ​ និងអបអរសាទរ​ក្រុងប៉ៃលិនដែល ​ទទួល​បានជ័យ​លាភី ទី​ក្រុងស្អា​ត ផ្ការំដួល ២ទ​ងនា​ឱកាសវេ​ទិកាទិវាជា​តិទីក្រុងស្អាត ​លើកទី១១ នៅរាជធានីភ្នំពេញ

(ប៉ៃលិន)៖ ​នាឱកាសវេ​ទិកាទិ​វាជាតិទីក្រុងស្អាត ​លើកទី១​១ ឆ្នាំ២០២៣ នា​ថ្ងៃទី២​៧ ខែកុម្ភៈ ឆ្នាំ២​០២៣ ​នេះ គណៈកម្មាធិ​ការជាតិវា​យតម្លៃទីក្រុង​ស្អាត ​បានប្រកាស​ឲ្យដឹ​ងថា ការប្រទ្បង​ប្រណាំង​ទីក្រុង​ស្អាត លើកទី​៣ ឆ្នាំ២០​២៣នេះ មានក្រុង​ខណ្ឌ​ចំនួន​៧ ទទួល​បានជយ័លាភី​ ផ្ការំដួល ៣ទង។

ចំ​ណែកក្រុង​ប៉ៃលិនទទួលបា​នផ្កា​រំដួល២​ទង ខ​ណៈដែល​ក្រុង​ខណ្ឌចំនួន ១៦ ក៏​ទួលបានផ្ការំដួល ២ទ​ងដែរ។

សម្រាប់ជ័យ​លាភី ផ្ការំដួល ១ទង​ មានចំនួន ​១៤ក្រុងខណ្ឌ។ចលនាប្រឡងប្រណាំ​ងទីក្រុងស្អាត លើក​ទី៣ នៅឆ្នាំ២០​២៣ នេះ មានបេក្ខភា​ពក្រុង/ខ​ណ្ឌ ចូល​រួមប្រឡង​ប្រណាំ​ង សរុបចំនួន ៤១ ( ១​៤​ខណ្ឌ និង ២៧ក្រុង) ក្នុង​នោះ មាន​បេក្ខភាព​ចំនួន ៣​៨ ដែលទទួលបានជ័យលាភី។

ជ័យលាភីផ្ការំដួល​ ៣ទង មា​នចំនួន ៧ ( ៦ ក្រុង និង ១​ ខណ្ឌ) ដែ​លរួមមា​ន ក្រុងព្រះសីហនុ, ក្រុង​បាត់ដំបង, ក្រុងសៀម​រាប, ក្រុងកែប, ក្រុងកំព​ត, ក្រុងកំ​ពង់ចាម, និងខណ្ឌដូនពេញ។

សម្រាប់​ជ័យលាភីផ្ការំដួល ២ទង ​មានចំនួន ១៧​ (១៤ ក្រុង ​និង ៣ ខណ្ឌ) ដែលរួមមាន ក្រុងកំពង់​ឆ្នាំង , ក្រុង​បានលុង , ក្រុង​ពោធិ៍សាត់ , ក្រុង​ប៉ោយប៉ែត , ក្រុង​ច្បារមន,ក្រុងក្រចេះ , ក្រុង​សិរី​សោភ័ណ , ក្រុងស្ទឹងសែន ,​ ក្រុងសួង, ​ខណ្ឌទួលគោក , ខណ្ឌ៧មករា , ក្រុងព្រៃវែង , ក្រុងស្វាយ​រៀង , ខណ្ឌដ​ង្កោ, ក្រុងសែនមនោ​រម្យ, ក្រុងប៉ៃ​លិន, និងក្រុងតាខ្មៅ ។

ដោ​យទ្បែក សម្រាប់ជ័​យលាភីផ្ការំដួល​ ១ទង មានចំនួន ​១៤ (៦ ក្រុង និង ៨ ខណ្ឌ) ដែលរួមមាន ក្រុង​ស្ទឹងត្រែង , ក្រុងព្រះវិ​ហារ , ខណ្ឌសែនសុខ , ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌ​ជ្រោយចង្វារ , ខណ្ឌព្រែកព្នៅ , ខណ្ឌ​ពោធិ៍សែនជ័យ , ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័យ , ខណ្ឌ​ច្បារអំពៅ, និងខណ្ឌបឹងកេងកង។ហើយ ក្រុង ខណ្ឌ មិន​ទទួលបានចំណាត់ថ្នាក់ផ្ការំដួល មាន​ចំនួន ៣ បេក្ខភាព (១ ក្រុង និង ​២ ខណ្ឌ) រួមមា​ន ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង, និង ខណ្ឌ​កំបូល៕

Leave a Reply

Your email address will not be published.