ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

វង់ល្បែងដុះស្លែ មួយកន្លែងនេះបានប្តូរមក​លេងនៅក្នុង សង្កា​ត់អូរក្រ​សារ ក្រុងកែប វិញហើយ តែ​លោក ​សោម ពិសិដ្ឋ អភិបាល​ខេត្តកែប និងលោ​ក សម្បត្តិ សុធារដ្ឋ ស្នងកា​រនគរបាលខេត្តកែប នៅ​សម្ងំស្ងៀម មិ​នឃើញឲ្យកូន​ចៅចុះបង្រ្កាបឡើយ! ព្រោះហេតុ​អ្វីទៅទាន?

ខេត្តកែប៖មិនធម្មតាមែន ម្ចាស់ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ មួយ​កន្លែង នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ នោះ ឥឡូវគេប្តូរមកលេងនៅក្បែងភ្នំសរសៀរ ស្ថិតក្នុងទឹកដី សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ក្រុមពួកញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី ខណៈ​អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើ​ឲ្យប្រ​ជាពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូន.!

ប្រជាពលរដ្ឋរ​ស់នៅក្នុងមូលដ្ឋានបាននាំគ្នារាយការណ៍មកថា! ទីតាំងសង្វៀនល្បែង”ជល់មាន់ បៀរ អាប៉ោង យូគី”ខុសច្បាប់ មួយកន្លែង នៅភូមិអូរដូង ឃុំពងទឹក គេផ្លាស់ប្តូរមកលេ​ងនៅក្បែរភ្នំសរ​សៀរ សង្កាត់អូរសារ ក្រុងកែប មេបនល្បែងកំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិង​សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចម​ហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចទទួលបានលាភសក្ការៈ និងផលប្រយោជន៍ ពី ម្ចាស់បនល្បែងមួយនេះ មិនខានឡើយ.!

ប្រភពដដែ​លបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែង”ជ​ល់មាន់ បៀរ អាប៉ោង យូគី ”ខុសច្បាប់ ដែល​ទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប្ដី និងកូនៗពួកគាត់បោះបង់ការងារចោល នាំគ្នាទៅលេងល្បែងខុសច្បាប់ទាំងនោះ ណាមួយ​ទៀតភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាដើម.!

ជុំវិញបញ្ហានេះ​ហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុង ​ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងពលរដ្ឋរ​ស់នៅក្នុង សង្កាត់អូរក្រសារ ក្រុងកែប លើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ.!

សូមរំលឹកថា! ​កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-​បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី.ទាំ​ង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!

សម្ដេចតេ​ជោ ហ៊ុនសែន ក៏បានប​ញ្ជាក់យ៉ាងដា​ច់ណាត់ផងទៀតថា! បើអាជ្ញាធរនិង​សមត្ថ​កិច្ចមូលដ្ឋា​នស្រុក.ក្រុង.ខេត្ត.​ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!

អង្គភា​ពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!

Leave a Reply

Your email address will not be published.