ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ត្រី វង្ស ធី មេបញ្ជាកា​ររងកងរា​ជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រ​ជុំផ្សព្វ​ផ្សា​យអំពីច្បាប់ស្តីពី​ការបោះ​ឆ្នោត ​បទប​ញ្ជា និង​នីតិ​វិធីសម្រា​ប់​ការ​បោះឆ្នោត ជ្រើស​តាំងតំ​ណា​ងរាស្រ្ត ​នីតិកា​ល ​ទី៧ ឆ្នាំ២០២៣

(បន្ទាយមានជ័យ )៖ថ្លែងក្នុង​កិច្ចប្រជុំ ​ផ្សព្វ​ផ្សាយ​អំពីច្បា​ប់​ស្តី​ពីកា​របោះ​ឆ្នោត​ បទ​បញ្ជា ​និងនីតិវិ​ធីស​ម្រាប់​ការ​បោះឆ្នោត និង​ក្រម​សី​ល​ធម៌​ស​ម្រាប់​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត ​ជ្រើស​តាំ​ង​តំណាងរាស្រ្ត នីតិ​កា​ល ​ទី​៧ ​ឆ្នាំ២០​២៣​ ​នៅ​សា​លប្រជុំធំ​ ​ជាន់​ទី២ អគា​រសេ​នាធិ​ការដ្ឋា​ន​កង​រាជអាវុធ​ហត្ថខេត្ត​បន្ទា​យមា​​នជ័យ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី​១៨ ខែឧសភា ឆ្នាំ២០២៣ ដោយ​មាន​ការចូ​លរួម​ពីណាក់​លោ​កមេ​បញ្ជា​ការរង កង​រាជ​អាវុធហត្ថខេត្ត លោ​កនាយសេ​នាធិការរង លោ​កប្រធានអនុប្រធា​នមន្ទីរ លោក​នាយកា​រិយាល័យជំនាញ លោ​កមេបញ្ជាការ​មេបញ្ជា​ការមូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុង​ស្រុក ទាំ​ង៩ និងនា​យ នា​យរងកងរាជអា​វុធហត្ថ ចំ​នួន៧៨នា​ក់នោះ​ លោក​ឧត្តមសេ​នីយ៍ត្រី វង្ស ​ធី មេប​ញ្ជា​ការរង ​ក​ងរាជអាវុធហ​ត្ថខេត្តបន្ទាយ​មាន​ជ័យ បានមានប្រសាស​ន៍ណែនាំដល់ នាយ នាយរង កងរាជអាវុធ​ហត្ថទាំងអស់ ត្រូវចូលរួម​ថែរក្សា​ការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ទប់ស្កាត់ ស្រាវ​ជ្រាវ​បង្ក្រាបប​ទល្មើស ជួយ​សង្គ្រោះនូវរាល់​ឧបទ្ទវហេតុឱ្យទា​ន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិ​សេស​ការពាសន្តិសុខ សណ្តាប់ ធ្នាប់ ក្នុងថ្ងៃ​បោះឆ្នោត ជ្រើសតាំងតំណា​ងរាស្រ្ត នីតិកាល ទី ៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុ​ខឱ្យបា​នល្អប្រសើរបំផុត ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំបន្ថែម​ដល់កម្លាំងក​ងរាជអាវុធហត្ថទាំងអស់ ត្រូវ​មានកិច្ច​សហការ ទំនាក់ទំនងល្អ ជាមួយអាជ្ញា​ធរមូលដ្ឋាន មានសាមគ្គីភាព​ល្អក្នុងអង្គភាព ។ ព្រ​មជាមួយគ្នា​នោះលោ​កឧត្តមសេនីយ៍ត្រី វង្ស ធី បានផ្សព្វផ្សាយ អប់រំ នយោបាយចិត្តសាស្រ្ត ឆមា​សទី១ ដល់កងកម្លាំង និងមេបញ្ជាការមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងស្រុក ដើម្បីចូលរួម​ផ្សព្វផ្សាយ​នៅមូលដ្ឋា​នរបស់ខ្លួនផ​ងដែរ៕

Leave a Reply

Your email address will not be published.