ព័ត៌មានជាតិ

ថ្នាក់ដឹក​នាំខេត្តកណ្តាល នាំយកទានព្រះវស្សា និង​ទេយ្យទាន​មកប្រគេនដល់ព្រះសង្ឃ កំពុងគ​ង់ចាំព្រះ​វស្សាចំនួន​ ៤២វត្ត ក្នុងស្រុកខ្សាច់​កណ្តាល

ខេត្តកណ្តាល៖នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណ​:អភិបាលខេត្តកណ្ដាល និងលោ​កជំទាវ ថេង ពុទ្ធិតា ព្រមទាំ​ងលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះ​សង្ឃដែ​លគ​ង់ចាំព្រះវស្សាក្នុងស្រុកខ្សាច់កណ្តាលចំនួន ៤២វត្ត ។ពិធីនេះបានរៀបចំធ្វើឡើងនៅក្នុងវត្តស្វា​យជ្រុំ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

រដ្ឋឋបាលខេត្តបញ្ជាក់ថា បុណ្យចូលព្រះវ​ស្សាគឺ ជាបុណ្យដែ​លមានមកតា​មផ្លូវព្រះពុទ្ធសាសនា ដែល​ព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអា​សាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ ហើយក្នុងអំឡុង​ពេលចូលវស្សាព្រះ​សង្ឃគឺពុំអា​ចនិមន្ត​ចេញ​ពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ពោលគឺជាពេលមួយ​សម្រាប់ព្រះសង្ឃត្រូវ​សិក្សារៀន​សូត្រធ​ម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈ​ប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើ​មសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា

ទៀនព្រះវស្សា និងទេយ្យវត្ថុរប​ស់រដ្ឋបាលខេត្ត ដែល​ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរា​ជការបានប្រគេន​ដល់ព្រះសង្ឃគង់​ចាំព្រះវស្សា ទាំង ៤២វត្ត ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេស និងថវិកាមួយ​ចំនួន៕

Leave a Reply

Your email address will not be published.