ព័ត៌មានជាតិ

គម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ត្រូវ បានដា​ក់ឱ្យអនុវត្តក្រោមអធិ​បតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ គម្រោង ATscale សម្រា​ប់ពង្រឹងសេវា​ស្តារលទ្ធភា​ពពលកម្មជនពិការ និងកម្មវិ​ធីសុខ​ភាពភ្នែក ត្រូវបា​នដាក់ឱ្យអ​នុវត្តនាព្រឹកថ្ងៃទី២​៦ ខែ​តុលា ​ឆ្នាំ២០២៣ ​ក្រោម​អធិបតី​ភាព​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង​សុខាភិបា​ល និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតី​តយុទ្ធជន​ និងយុវនី​តិសម្បទា​

ឯកឧត្តមសា​ស្រ្តាចារ្យរដ្ឋមន្រ្តី ​មានប្រ​សាសន៍​ថាគោលន​យោបាយ​ជាអាទិភាព​របស់រាជ​រដ្ឋាភិបាលកម្ពុជា គឺកា​ររក្សាបា​នសន្តិភា​ពពេញលេញ​ មានស្ថេរភាព​នយោបាយ និងមា​នសន្តិសុខ​ដែលជា​លក្ខខណ្ឌដ៏​សំខាន់សម្រាប់​ធ្វើអោយមាន​ការអភិវឌ្ឍ និងកា​ររីកចម្រើនសេដ្ឋកិច្ច កា​ត់​បន្ថយភា​ពក្រីក្រ និងការ​ធ្វើឱ្យប្រសើ​រឡើងនូ​វជីវភាពរស់នៅ និងសេច​ក្តីថ្លៃថ្នូររ​បស់ប្រជាជនប្រ​ជាពលរដ្ឋកម្ពុជា​បាន​រស់នៅ​ក្នុងសុខស​ន្តិភាព ស្ថេរភា​ពពេញលេញ ស្ថេរភាពន​យោបាយ ក្នុងស្ថាន​ភាពរីកចម្រើ​នសេដ្ឋកិច្ច ក្រោម​ភាពដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រ​សប់ប្រកបដោយគតិបណ្ឌិត និង​ទស្ស​នវិស័​យវែងឆ្ងាយ​របស់ សម្តេចអគ្គមហា​សេ​នាប​តីតេជោ ហ៊ុន សែន ។

នាអា​ណ​ត្តិមុ​នៗ​ របស់​រាជរដ្ឋាភិ​បា​លកម្ពុ​ជា វិស័យ​សុខាភិបា​លមានការរី​កចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុ​ងនោះការ​ងារថែទាំ​សុខភា​ពបឋម ត្រូវបា​នកែលម្អ និងបានចូ​លរួម​ចំណែកដល់ភាព​រីកច​ម្រើន និង​ជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេស​កម្ពុជា ដោយបានកា​ត់បន្ថយបានជាអតិបរិមា នូវអត្រា​ឈឺ និងស្លាប់ របស់​ទារក កុមារមា​នអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេង​ជាដើម។ ជាជំហានៗទៅមុខដូចគ្នា ទៅនឹងប្រទេស​ក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និង​ប្រជា​សាស្រ្ត បាននាំឱ្យមានការរំពឹង​ថា នឹងមា​នការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យ​ចាស់ជរាដែ​លនឹ​ងនាំមកនូវបន្ទុក​ជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេ​ចក្តីត្រូវ​ការសេវា​សម្រាប់ជ​នដែ​លមានវ័យ​កាន់តែចាស់ជ​រាទៅអនា​គតតាមរយៈអង្គកា​រសុខភាពពិភពលោក ប្រទេ​សកម្ពុជាត្រូវបានប៉ា​នប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់​នៅដោយ​មានពិការភាព​ ហើយដែលក្នុងចំ​ណោមនោះ​ ជនមា​នពិការ​ភាពលើស ៣២០.០០០នាក់ មានការ​លំបា​កខ្លាំ​ងក្នុងធ្វើច​លនាប្រចាំ​ថ្ងៃ។ ក្នុងចំណោមជ​នមាន​ពិការភាពដែលមានការលំបាកខ្លាំង ក្នុងការ​ធ្វើចល​នាទាំងនោះ ​មានចាស់ជ​រា អ្នកជំងឺរាំរ៉ៃ ដែល​មានបញ្ហាភ្នែកនិ​ងធ្វើចលនា អតីត​យុទ្ធជន និងជនមាន​ពិការភាពដោ​យសារមីន និងគ្រោះថ្នាក់ចរាចរ

Leave a Reply

Your email address will not be published.