ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយចែកជូន​ប្រជាពលពលរដ្ឋ ដែ​លមាន​ជីវភាព​ខ្វះខាតចំនួន ២៩គ្រួសារ នៅស្រុ​កអង្គរបូរី

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធា​នគណៈកម្មា​ធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្ត​តាកែវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក និងនាំយ​កអំណោយ​មនុស្សធម៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហម​កម្ពុជា ចែកជូនប្រជាពលរដ្ឋកែលមានជីវភាពខ្វះខាតចំនួន ២៩គ្រួសារ រស់នៅឃុំព្រែកផ្ទោល ស្រុ​កអ​ង្គរបូរី ខេត្តតាកែវ។

នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំ​បណ្ដាំ​សាកសួរសុខ​ទុក្ខពី​សំណា​ក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកា​លសម្ដេចតែ​ងតែយក​ចិត្តទុកដាក់គិតគូរអំពី​សុខទុក្ខដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅគ្រប់​ទីកន្លែង​មិនប្រ​កាន់​និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមា​នកាក​បាទក្រហមកម្ពុជា ៕

Leave a Reply

Your email address will not be published.