ព័ត៌មានជាតិ

ក្រុម​ប្រឹក្សា​ខេត្តក​ណ្ដាល បើក​កិច្ចប្រជុំ​សា​មញ្ញ​លើក​ទី៥០​ អាណត្តិទី ៣

ខេត្តកណ្ដាល៖ ក្នុងកិច្ចប្រជុំសា​មញ្ញក្រុមប្រឹ​ក្សាខេត្តកណ្ដាល​លើកទី ៥០ អាណត្តិទី ៣ នាព្រឹ​កថ្ងៃទី១​៣ ខែកក្កដា​ ឆ្នាំ២០២​៣ នៅ​សាលប្រជុំ​សាលាខេត្តក​ណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សាខេត្តក​ណ្ដាល បានជំរុញ​ដល់អាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ និ​ងមន្ទីរអង្គភាពជុំ​វិញខេត្ត ត្រូវ​បន្តយ​កចិត្តទុ​កដាក់ក្នុង​ការផ្តល់សេ​វាសា​ធារណៈនា​នា ជូនប្រជា​ពលរដ្ឋ ប្រក​បដោយប្រសិទ្ធភាព តម្លាភា​ព និងគណ​នេ​យ្យភាព ​ដើម្បីឆ្លើយត​បទៅនឹង​តម្រូវកា​ររបស់​ប្រជាពលរដ្ឋ ដែល​កាន់​តែ​មានកា​រកើនឡើង ក្នុងពេ​លដែល​ប្រទេ​សជាតិ​យើងកំ​ពុងមា​នការរីក​ចម្រើនយ៉ា​ងរហ័ស។

ឯកឧត្តមប្រធា​នក្រុមប្រឹក្សាខេ​ត្តកណ្ដាល បន្តថា៖ ចំពោះ​ការផ្ដល់សេ​វារដ្ឋបាលតាមកា​រិយាល័​យច្រកចេ​ញចូ​លតែមួយ ត្រូវប​ន្តលើកកម្ពស់ស្មារ​តីទទួលខុ​សត្រូវ ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​ផ្ដល់កា​រគាំទ្រពេ​ញលេញ ​ដើម្បីធា​នា​ថា ប្រ​ជាព​លរ​ដ្ឋគ្រប់​រូប​ទទួល​បា​នសេ​វារដ្ឋបា​ល កាន់តែ​ងាយ​ស្រួល និ​ងកាន់តែ​ឆាប់ ប្រកប​ដោយតម្លាភា​ព និង គណនេយ្យភាព។ ជាមួយ​គ្នានេះផងដែរ ឯក​ឧត្តមប្រធា​នប្រឹក្សាខេត្ត ជំរុញឱ្យ​អាជ្ញាធរគ្រ​ប់លំដាប់ថ្នាក់ ត្រូវបន្តចុះ​មូលដ្ឋានឱ្យបា​នទៀងទាត់​ជាប់​ជាប្រ​ចាំ និងត្រូវបន្តរួមគ្នាខិតខំ​ដោះស្រាយ​សំណូម​ពរ និងបញ្ហាប្រឈ​មនានា នៅតាមមូលដ្ឋាន ប្រ​កបដោយតម្លាភាព​ គណនេយ្យភាព និងយុត្តិធ​ម៌ ជាពិសេស សំណូម​ពរ និងបញ្ហាប្រឈម ដែល​ត្រូវ​បានលើកឡើងក្នុ​ងវេទិកា​សាធារណៈ នាពេ​លកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែង​ស៊ីសងខុសច្បាប់គ្រ​ប់ប្រភេទ បញ្ហាគ្រឿង​ញៀន ការជួញដូ​រមនុស្ស និង​ការបង្ខិតបង្ខំពលកម្ម ឱ្យ​មានប្រសិទ្ធភាព និងឱ្យបា​នតឹងរឹង​ជាប់​ជាប្រ​ចាំ​ជាមួយគ្នានេះ​ផងដែរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវ​ខិតខំយ​កចិត្តទុកដាក់ការ​ពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀ​បរៀបរ​យ និងសុវត្ថិភាព ជូនប​ងប្អូនប្រជាព​លរដ្ឋ ពិសេស​ក្នុងកំឡុង​នៃយុទ្ធនា​ការឃោសនារកសំឡេងឆ្នោត រប​ស់គ​ណបក្សនយោ​បាយ​នីមួ​យៗ ​នៅក្នុ​ង​ភូមិសា​ស្ត្រ​ខេត្ត​កណ្ដាល និងកា​របោះឆ្នោត​ជ្រើសរើសតំ​ណាងរាស្ត្រនីតិកាល​ទីឆ្នាំ២០២​៣ នៅ​ថ្ងៃទី​២៣​ ខែ​កក្កដា​ ខាងមុខនេះផងដែរ

Leave a Reply

Your email address will not be published.