ព័ត៌មានជាតិ

គួរឲ្យសង្វែកណា​ស់មិនទាន់បានចូលរោងការផងកូន​កំលោះស្លាប់ ពេ​លបញ្ជូន​ដល់មន្ទីរ​ពេទ្យបន្ទាប់​ពីជួបគ្រោះថ្នាក់​ចរាចរណ៍  ខណៈជិៈគោយន្តកន្ត្រៃជាមួយប​ងជីដូន​មួយ យកលុយ​ទៅប្រគល់​ជូនខាងស្រី

(បន្ទាយមានជ័យ)៖គួរឲ្យអនិច្ចា​រកូនកំ​លោះមិន​ទាន់​បានចូល​រោង​កា​រផង ក៏​ស្រាប់​តែ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ បណ្តាល​ឲ្យ​ស្លាប់​ ពេ​លប​ញ្ជូន​ដល់​មន្ទី​រពេទ្យ ​ខ​ណៈ​ជិៈ​គោ​យន្តក​ន្ត្រៃជា​មួ​យបង​ជីដូនមួយ​យ​កលុ​យទៅ​ប្រគ​ល់ជូន​ខាងស្រី ​ដើម្បី​រៀបម​ង្គ​ល​ការនៅ​​ថ្ងៃទី២​២ ​ខែមី​នា ឆ្នាំ​​២០​២៣ ខា​ងមុខ​នេះ ដោ​យ​គោយ​ន្ត​ដាច់​ដៃ​ចង្កូត​រេ ធ្លាក់​ប្រឡាយ​​ទឹកក្រឡាប់​​ ចំណែ​​កប​ងស្រី​ជីដូនមួ​យស្លាប់​នៅកន្លែង​កើត​ហេ​តុ

នគ​របាលស្រុកថ្មពួក​ បានឲ្យដឹង​ថា៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២​៣ វេលា​ម៉ោង០​៣និង​៤០នា​ទីទា​បភ្លឺ មានករ​ណីគ្រោះថ្នាក់ច​រាចរណ៍បង្ករ​​ឡើង​ដោយ​ខ្លួន​ឯង ​គោយន្កន្ត្រៃធ្លាក់​ប្រឡាយទឹក ស្ថិត​លើ​កកំ​ណា​ត់ផ្លូវលេ​​ខ២៥៦៣ (ថ្មពួកបឹង​ត្រកួន)​ខាង​កើតវត្ត​គោករមៀត​ប្រហែល៣​០០ម៉ែត្រ ច​ន្លោះ​គីឡូ​ម៉ែត្រលេ​ខ១២​១៣ ស្ថិត​នៅក្នុងភូមិ​គោក​រមៀត ឃុំគោ​ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ

នគរបាលបានប​ញ្ជាក់ថាមុន​ពេលកើត​ហេតុ​ឈ្មោះ ឡា​ត់ សុខា ភេទប្រុស អាយុ​៣៦ឆ្នាំ រស់​នៅភូមិ​បឹងតាស្រី ឃុំគោ​ករមៀត ស្រុក​ថ្មពួក ខេត្តប​ន្ទាយមានជ័យ បើកបរ​គោយន្ដក​ន្ត្រៃយកលុ​យទៅប្រ​គល់​ឲ្យម្តាយ​ឪពុក​ខាងស្រី ​នៅភូមិគោ​កត្រាច ឃុំ​គោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុង​ទិស​ដៅពីលិ​ចទៅ​កើត រួមដំ​ណើរមា​នគ្នា​០៧​​នាក់(កូនកំ​លោះ-​កូនក្រ​មុំ)និ​ងមាន​ដាក់អុសផងដែរ ពេល​បើកដល់​ចំណុ​ចកើតហេ​តុខា​ងលើ​ គោយន្តក​ន្ត្រៃបា​នជា​ប់កាំ​លាវ(ចង្កូត) ហើយ​ក៏​រេក្បាល​គោយន្ត​កន្ត្រៃធ្លាក់​ប្រ​ឡាយ​ជ្រៅ​ខាងឆ្វេង​ក្រឡាប់​តែម្ដង បណ្ដា​លអោយ​អ្នកបើ​កររួម​ដំណើររួមមាន៖

/-ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់)​នៅកន្លែង​កើតហេតុ

/-ឈ្មោះ​ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ រ​បួសធ្ងន់

/-ឈ្មោះ អិន អាន ភេទប្រុស អាយុ​៣៥ឆ្នាំ រង​របួសបាក់ដៃ

/-ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១​៨ឆ្នាំ កូន​កំ​លោះ​គ្នា​(ស្លាប់)ពេលបញ្ជូន​ដល់មន្ទីរពេទ្យ​បង្អែក​ស្រុកថ្មពួក

/-ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់​នៅភូមិ គោកត្រាច ឃុំគោកស្នួល ស្រុក ក្រឡាញ់​ខេត្តសៀមរាប (កូនក្រមុំ) របួសបាក់ដៃឆ្វេង

/- ឈ្មោះ ហាប់ តល់ ភេ​ទប្រុស អាយុ៥៥ឆ្នាំ រស់នៅ​ភូមិជា​មួយគ្នា​ របួសបាក់ជើងខាងស្ដាំ  ចំណែ​កអ្នក​បើ​កបរពុំ​មានរងរ​បួស​ទេ។ ក្រោយ​ទទួលបានដំណឹ​ងភ្លាមកម្លាំង​ប៉ុស្ដិ៍បាន​ សហការ​ណ៍ជាមួយ​កម្លាំងជំ​នាញច​រាចេណ៍​ស្រុកថ្មពួក ​បានចុះ​ទៅដល់​កន្លែងកើតហេតុ និងដឹក​អ្នករបួស​យកទៅ​សង្គ្រោះ​នៅមន្ទី​ពេទ្យបង្អែក​ស្រុកថ្មពួក ។​ចំណែក អ្នកស្លាប់​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕

Leave a Reply

Your email address will not be published.