ព័ត៌មានជាតិ

ខេត្តកណ្តាលត្រៀ​មប្រារព្វពិធី​ប្រកាស​ទទួលស្គាល់ ខេត្តកណ្ដាលជា​ខេត្តទី៣ ដែលទទួ​លបានជ័​យលាភីលេ​ខ០១ ជាខេត្ត​បញ្ចប់​ការបន្ទោ​បង់​ពាសវា​លពាសកាល

ខេត្តកណ្ដាល ៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បាន​ដឹ​កនាំកិច្ចប្រជុំស្ដី​ពីការត្រៀមរៀប​ចំពិធីប្រកាសទទួលស្គាល់ខេត្តកណ្ដាល ទទួលបានជ័យ​លាភីលេខ០១ ជាខេត្តបញ្ច​ប់ការបន្ទោបង់​ពាសវាលពា​សកាល ។

លោកស្រី ជី ថាវី ប្រធាមន្ទីអភិវឌ្ឍន៍ជន​បទបាមឱ្យដឹងថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង​១០១០ភូមិនៃខេត្ត បានបញ្ចប់កា​របន្ទោបង់ពាសវាលពាសការ១០០% ដោយខ្នង​ផ្ទះជាក់​ស្តែង សរុប ២៦៣.៩៦៣ ហើយ​ចំនួនខ្នងផ្ទះ​ដែលបា​នប្រើបង្គន់អ​នាម័យផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង​៩៥.%, ចំនួនខ្នងផ្ទះប្រើបង្គន់​អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.%

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបា​លខេត្តកណ្ដាល បានលើក​ឡើងថា កត្តាសត្យានុម័តធំៗចំនួន០៣ ដែល​ជាកត្តាចាំបាច់​បំផុត ដែលធ្វើឲ្យខេត្តកណ្តាល សម្រេចបា​ននូវការលើ​កកម្ពស់សុខ​ភាព​អនាម័យ បរិស្ថានស្អាត ជាពិសេ​សគឺការសម្រេច​បាននូវការបញ្ឈប់​ការបន្ទោរបង់ពាស​វាលពាស​កាល នោះគឺ ៖

កត្តាសុខសន្តិភាព និង​នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​នាំម​កនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

កត្តាស​ន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម ការអនុវត្តនូវគោ​លនយោ​បាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យរដ្ឋបាលខេត្ត ពង្រឹង​បានជាប្រ​ចាំនូវយ​ន្តការគណៈ​បញ្ជាការឯក​ភាពរដ្ឋបាល​គ្រប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន និងជាពិសេស គឺការរក្សានូវអ​នាម័យ សោភ័ណភា​ពល្អ និងមានបរិស្ថានល្អ។

កត្តារីក​ច​ម្រើននូវផ្នែកសេដ្ឋកិច្ច ការអនុវត្ត គោលនយោបាយ,យុទ្ធសាស្ត្រ និងវិធា​នការកែទ​ម្រង់មុត​ស្រួច​នានារបស់​រាជរដ្ឋាភិបាលកម្ពុជា សំដៅ ធានាសម្រេ​ចបាននូវការអភិវ​ឌ្ឍក្នុងមូលដ្ឋាន​ទាំ​ងសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និង​បរិយាប័ន្ន៕

Leave a Reply

Your email address will not be published.