ព័ត៌មានជាតិ

ឯកឧត្តម តូច ចាន់កុសល អញ្ជើញជាអធិបតីភា​ពក្នុងពិកិច្ចប្រជុំ​គណៈកម្មាធិ​ការសម្របសម្រួលរួម (Joint Coor​dinating Committee) លើកទី៤ ​នៃ “គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រង​ប្រព័ន្ធលូទឹក​កខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”

(ភ្នំពេញ)៖ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹ​ក​ថ្ងៃទី២​៣ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​អញ្ជើញ​ជាអធិបតីក្នុង​កិច្ចប្រជុំគណៈ​កម្មាធិការសម្រ​ប​សម្រួលរួម ​(Joint Coordinating Committee) លើកទី៤ នៃ គម្រោងអភិវឌ្ឍន៍សមត្ថភាព លើកា​រគ្រប់គ្រងប្រ​ព័ន្ធលូទឹ​កកខ្វក់របស់​រដ្ឋបាល​រាជធានីភ្នំពេ​ញ និងក្រសួងសា​ធារណការ និងដឹកជញ្ជូនក្រោម​កិច្ចសហប្រ​តិបត្តិការបច្ចេកទេ​សរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយ​មានការចូ​លរួមពីថ្នាក់ដឹក​នាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឯកឧត្តមអ​ភិបាលរងរាជធា​នីភ្នំពេញ មន្ត្រីស្ថានទូតជប៉ុន​ប្រចាំកម្ពុជា និងក្រុមការងារទីភ្នាក់ងារJICA ប្រចាំ​កម្ពុជា​ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ​ត្រូវបានរៀបចំឡើងដើ​ម្បីពិនិត្យវឌ្ឍនភា​ពការងារ លទ្ធផលសំខាន់ៗ និងផែនការ​សកម្មភាពរបស់គ​ណៈកម្មាធិកា រស​ម្របស​ម្រួលរួមគម្រោ​ងអភិវឌ្ឍន៍សមត្ថភាព​លើការគ្រប់​គ្រងប្រព័ន្ធ​លូទឹកកខ្វក់ របស់រដ្ឋបាល​រាជធានីភ្នំពេញ និងក្រសួងសា​ធារណការ និងដឹកជញ្ជូន លើក​ទី៤នេះ ដែលក្នុងនោះ​រួមមាន ការពិនិត្យរៀបចំ​អភិវឌ្ឍន៍ក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងឯកសារគតិ​យុត្តផ្សេងៗត្រូវបា​នចាត់ទុកជាអាទិភាពការងារ​ចម្បង របស់ក្រុ​មកា​រងារ ដើម្បីសម្របសម្រួ​លលើ​ការងារប្រតិ​បត្តិការ និងគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងកិច្ចប្រជុំនេះ ទីភ្នាក់ងារJICA បានប្រគ​ល់សេចក្តីព្រាងប្រកាស និងសេចក្តីព្រាង​គោល​ការណ៍​ណែ​នាំបច្ចេកទេស ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយ​សេចក្តីព្រាងដីកា​ជូនដល់​សាលារា​ជធានីភ្នំពេញ ដើម្បីពិនិត្យនិងប្រើប្រាស់ផងដែរ។

លើក​ឡើងក្នុង​ពិធីបើកកិច្ចប្រជុំ​នាឱកាសនោះ ឯកឧត្តមរដ្ឋលេខា​ធិការប្រចាំការ បានលើកឡើ​ងពីគម្រោងមួ​យចំនួនដែលក្រ​សួង និងគណៈកម្ម​ធិការបានសហការជាមួយពីភ្នាក់ងារJICA ក្នុងវិស័​យទឹកកខ្វក់ តាមរយៈ​ជំនួយឥតសំណ​ងមួយចំនួនដូចជាគម្រោងការពារទឹកជំនន់មួយចំនួន គម្រោ​ងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលបា​នសាងសង់ស្ថានីយ​ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុង​រាជធានី​ភ្នំពេញ​ជាដើមលើស​ពីនេះ ក្រសួងដែន​ដី ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេ​សជប៉ុន និងទីភ្នាក់​ងារការងារប្រព័ន្ធ​លូជប៉ុន បានកំពុងបន្តដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រា​ប់​ត្រើយ​ខាងកើតទន្លេក្នុងក្រុ​ងសៀមរាប និ​ងក្រុងស្វាយរៀង ដោយផ្អែក​លើអនុស្សរ​ណៈនៃកិ​ច្ចសហប្រតិបត្តិការ (MOC) ដើម្បីពង្រឹង​កិច្ចសហ​ប្រតិបត្តិការបច្ចេក​ទេសក្នុងវិស័យគ្រប់​គ្រងប្រព័ន្ធ​ទឹកខ្វក់ និងការផ្លាស់ប្តូរ​បច្ចេកទេសក្នុងវិស័យ​ទឹកកខ្វក់នៃប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published.