ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងតារាចម្រៀងជប៉ុន ជួបសម្តែងការគួរសម នៅវិមានសន្តិភាព

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​អនុញ្ញាតឱ្យឯ​កឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shuns​uke) រដ្ឋលេ​ខាធិការក្រសួង​ការបរទេ​សជប៉ុន និង​លោកស្រី មិណា​មិណុ យ៉ូកុ (Minamino Yoko) តារា​ចម្រៀងរ​បស់ជប៉ុន ចូលជួប​សម្តែងការគួរ​សម និង​ពិភាក្សាលើកា​រងារមួយចំនួន​ នៅវិមា​នសន្តិ​ភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ឯកឧត្តម អ៊ាង​ សុផល្លែត ជំនួ​យការសម្ដេច​តេជោ បានឱ្យដឹងថា​ ឯ​កឧត្តម TAKEI Sh​unsuke បានសម្ដែងក្ដីរីក​រាយជាមួយទំនាក់ទំនងរ​វាងកម្ពុជា និងជប៉ុន ដែលត្រូវ​បានលើក​កម្ពស់ពីដៃគូយុទ្ធ​សាស្ត្រ ទៅ​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិ​ច្ចសហប្រតិបត្តិ​ការរវាង​ប្រទេសទាំងពី​រ ជាពិសេសលើវិ​ស័យកងទ័ព វិ​ស័យដោះមីន វិស័យដទៃជាច្រើនទៀត ។

ឯកឧត្តម​បានគោ​រពជម្រាប​ជូនសម្ដេចតេ​ជោថា ឯកឧត្តម នឹងបន្តជំ​រុញទំនាក់ទំ​នងរវាង​ប្រទេសទាំ​ងពីរ ឲ្យកាន់តែរឹ​ងមាំ​ថែមទៀត ហើយ​នៅថ្ងៃ​ខាងមុខនេះ ជ​ប៉ុន នឹង​បញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០​នាក់ ដើម្បីជួ​យដល់​​កម្ពុជា ក្នុង​ការរៀបចំកីឡាស៊ីហ្គេម។

ដោយឡែក លោកស្រី មីណា​មីណុ បាន​គោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរ​ទស្សន​កិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលស​ន្តានដោយ​ចិត្តដ៏ប្រពៃ​របស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគ​មន៍លោក​ស្រីយ៉ាងក​ក់ក្ដីជា​ទីបំផុត ដែ​លធ្វើឲ្យបេះដូងរប​ស់លោកស្រី ដក់​ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធ​នូសម្រាប់​ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។

ក្នុងដំ​ណើរទស្សនកិច្ចនេះ លោកស្រី មីណា​មីណូ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី នឹងទៅជួប​កុមារ៉ា កុមារីកំព្រា ដែលលោ​កស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាម​ជា​អគ្គរដ្ឋទូត​សុឆន្ទៈ​សម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹង​ប្រែងធ្វើយ៉ាង​ណា ជំរុញទំនា​ក់ទំនងរវាងប្រទេ​សទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ។

លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បា​ញម្នាក់របស់​ប្រទេសជប៉ុន តាំ​ងពីឆ្នាំ១៩៨៥ រហូតម​កដល់បច្ចុប្បន្ន។ ចំពោះអត្ថបទបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេ​ចនូវពាក្យ «គីហ្សូ​ណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមា​នន័យថា «ចំណ​ងមិត្តភាព និងស្លា​ប» ដើម្បីជាកាដូចំពោះ​ទំនាក់ទំនងកម្ពុជាជប៉ុន ក្នុងឱកា​សខួបលើកទី ៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទ​ធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ឧស​ភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេស​បុករបស់​សម្តេចតេជោ និងស្ថានទូតជប៉ុន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន​សំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចស​ហប្រតិបត្តិការរ​វាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើ​កទឹក​ចិត្តឲ្យអ្ន​កវិនិយោគ មកវិនិ​យោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យ​ការប្រកួត​កីឡាស៊ីហ្គេម និងជំនួយដទៃទៀត ។

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បា​នថ្លែងអំណ​រគុណជូនចំ​ពោះលោកស្រី មីណាមីណូ ដែលបា​ននិពន្ធ និងសំ​ដែងនូវបទចម្រៀង «ឥន្ធនូសម្រា​ប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតី​ត​កាល ។

យោងតាមសេចក្ដីប្រកា​សព័ត៌មានរប​ស់ក្រសួងកា​របរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០​២៣ បានឱ្យដឹង​ថា ឯកឧត្ដម តា​កេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខា​ធិការនៃក្រសួងការបរទេសជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹ​ងមាន​ការ​ចុះ​ហត្ថលេ​ខាលើលិខិតប្ដូរ​សារ ស្ដីពីការផ្ដល់​ហិរញ្ញប្បទានឥត​សំណងរបស់ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន ៣.៩៨៦លានយ៉េ​ន (ប្រមាណ ៣០,៦លាន​ដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការប​រទេស និងសហប្រតិ​បត្តិការអន្តរជាតិកម្ពុជា ។ លិខិតប្ដូរសា​រខាងលើ គឺជាការ​ធ្វើវិសោ​ធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុង​លិខិតប្ដូរ​សារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published.