បាត់ដំបង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មួង ឃីម និង លោកជំទាវ រស់ សោភ័ណ្ឌ ទទួលបានគ្រឿងឥស្សរិយយសពីសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការប្រគល់គ្រឿងឥស្សរិយយសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សា ១ខ្នង មាន៥បន្ទប់ និង សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រឡាយថ្ងូរ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ក្នុងភូមិប្រឡាយថ្ងូរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
គ្រឿងឥស្សរិយយសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មួយ ឃីម ទទួលបានពីសម្តេចក្រឡាហោម គឺគ្រឿងឥស្សរិយយស ព្រះរាជណាចក្រកម្ពុជាមជាថ្នាក់មហាសេនា។ ចំណែកគ្រឿងឥស្សរិយយស ដែលលោកជំទាវ រស់ សោភ័ណ្ឌ ទទួលបានគឺ គ្រឿងឥស្សរិយយស ព្រះរាជណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ។
សូមរំលឹកថាឯកឧត្តម មួង ឃីម និង លោកជំទាវ រស់ សោភ័ណ្ឌ បានជួយជ្រោមជ្រែងផ្តល់ថវិការ ក្នុងការកសាង អាគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រឡាយថ្ងូរ បំពាក់សំភារៈសិក្សា តុកៅអីគ្រូបង្រៀន និង តុកៅអីសិស្សានុសិស្ស ដែលចំណាយថិវិការជាង១២ម៉ឺនដុល្លា និង ចូលរួមចាក់សាបផ្លូវចូលសាលារៀន និង ចូលថវិការ ក្នុងការជីកស្រះទឹកមួយចំនួនដើម្បីឲ្យសាលារៀនមានទីធ្លាធំទូលាយ។
ឯកឧត្តម មួង ឃីម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង បានប្រគល់គ្រឿងឥស្សរយសជូនឯកឧត្តម និង លោកជំទាវ ហើយឯកឧត្តម នឹងបន្តខិតខំបន្ថែមទៀតក្នុងនាមជាក្រុមការងារគណបក្សចុះជួយឃុំតាប៉ុន៕