ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបា​លខេត្តបន្ទាយមា​នជ័យ អញ្ជើញ​សំ​ណេះសំណាល និង​បើកប្រាក់ឧបត្ថម្ភគោ​លន​យោបា​យ ជូនដំ​ណើ​រដល់មន្ត្រីន​គរបា​លចូលនិវត្តន៍ និងមន្ត្រីនគរ​បាលម​រណ:

ខេត្តបន្ទាយមានជ័យ៖លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ នាព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២​០២២នេះ បានអញ្ជើញជាអធិបតីក្នុង​ពិធីសំ​ណេះសំ​ណាល សួរសុខទុក្ខ និងបើក​ប្រាក់ឧត្តម្ភគោ​លនយោបាយជូន​ដល់មន្ត្រីន​គរបាលចូលនិវត្តន៍ និង មន្ត្រី​នគរបាលមរណ: ។ក្នុងពិធីនោះក៏​មានការចូលរួម​ពីលោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរ​ង នាយ នាយរ​ងការិយាល័យជំនាញជាច្រើនរូប ផងដែរ ។

លោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើ​ញម​កចូល​រួមថ្ងៃនេះ មា​នចំនួន ៤៩នាក់ ក្នុងនោះក្រុម​ការងារបើ​កប្រាក់ឧបត្ថម្ភ​គោលនយោ​បាយជូនន​គរ​បាលចូលនិវត្តន៍ចំនួន៤៤នាក់ បើកប្រាក់​សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារន​គរបាលមរ​ណ:០៤នាក់ និង មន្ត្រីនគរបាល​លាឈប់ពីក្របខ័ណ្ឌ០១នាក់ ។ ថវិការសរុប ៤៣៨​,៧១២,៥០០៛(បួនរយ​សាមសិបបីលាន ប្រំពីររយដប់ពីរពាន់ ប្រាំរយរៀលគត់)

នាឱកាសនោះ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ ក៏បា​នពាំនាំ​ការសួរសុខទុកពីស​ម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯក​ឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគ​ណៈកម្មាធិ​ការថ្នាក់កណ្តាល សមាគមមិត្តនគរ បាលជា​តិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និង​គ្រួសា​រន​គរបាលមរណ:ផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បា​នផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតន​គបាល​ចូលវត្តន៍ និង​​សមាជិកនគរ​បាលម​រណ: ក្នុងឱកាសនោះ សូមយក​ប្រាក់ទាំង​នេះទៅពង្រីក​មុខរប​របន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បីរកចំណូលបន្ថែម​សម្រាប់ផ្គត់​ផ្គង់ជីវ​ភាពរស់នៅប្រ​ចាំថ្ងៃ។ ទន្ទឹមលោកឧត្តមសេនីយ៍​ទោ ក៏​បានអំពាវនាវដ​ល់និវត្តន៍ជនទាំ​ងអស់ ត្រូវយក​ចិត្តទុកដាក់ថែសុខ​ភាពឲ្យបានល្អ ត្រូវទៅ​ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺផ្សេងៗ ៕

Leave a Reply

Your email address will not be published.