ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត​ ដួង តារា អមដំណើរអ្ន​កឧកញ្ញ៉ា លី សាម៉េត ក្នុងពិធី​ទទួល ស្វាគមន៍សមា​ជិក​មកពីគ​ណៈបក្សផ្សេងៗចូលរួមរស់ជី​វភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៦៤៩នាក់

កំពត៖នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានអមដំណើរអ្នកឧកញ្ញ៉ា លី សា​ម៉េត ទីប្រឹក្សា​សម្តេចអគ្គសេនាបតី​តេជោ ហ៊ុន សែន និងជាតំណាង​ដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញជា​អធិបតីក្នុងពិធីទទួល ស្វាគមន៍បងប្អូន​ដែលមកពីគណ​បក្សផ្សេងៗដែល​បានចូលរួ​មរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៦៤៩នាក់នៅក្នុងស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកបន្ទាយមាស ខេត្តកំពត។

 

កម្មវិធីនៅព្រឹកនេះមានការចូលរួមអមដំណើរពី ឯកឧត្តម យូ សិរីវុឌ្ឃ ជំនួយការសម្តេចតេ​ជោនាយ​ករដ្ឋមន្ត្រី ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឧកញ្ញ៉ា លឹម ប៊ុនណា ជំនួយការ​សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម មួង ឃីម ឯកឧត្តម មាស ប៊ុនឡី ជំនួយការ​សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការទទួលស្វាគមន៍ និងចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

 

នាកម្មវិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខ ទុក្ខប្រ​ជាពលរដ្ឋ​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្នុងនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យ​ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ព្រោះសម្តេចតេ​ជោគឺពិតជាយ​កចិត្តទុកដា​ក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ និងសូមឲ្យបងប្អូនបន្ត​បោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។

 

ប្រជាពលរដ្ឋដែលមកពីគណបក្សផ្សេងៗនោះ គឺមកពីស្រុកចំនួន៣ គីស្រុកបន្ទាយមាស ស្រុកជ៉ំគីរី ស្រុកឈូក និង ក្រុមយុវជនសរុបទាំងអសើជាង១០០០ នាក់។ចុងបញ្ចប់នៃ​កម្មវិធីអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលបានមកចូលរួម និង បានថតរូបអនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published.