ព័ត៌មានជាតិ

ចេ​ញពីK​TV​បើករថ​យន្តឆ្លង​កាត់​ទំ​នប់​ទឹកបង្ហៀរ ស្រុក​ស្នួល ទឹ​កហូរ​កួច​ប៉ើង បាត់​ខ្លួន​១​នាក់ រងរ​បូស​៣​នាក់

ខេត្តក្រចេះ៖យ៉ាងហោចណា​ស់​មានមនុស្សចំនួន៣នាក់រងរបួស និង១នាក់បានបាត់ខ្លួនក្នុង​ហេតុការ​ណ៍គ្រោះថ្នា​ក់​ដ៏រន្ធត់ កាលពីវេលា​ម៉ោង០០.៣០នាទី ថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២២ ត្រង់​ចំណុចទំ​នប់ទឹក​បង្ហៀរ ថ្ពង ស្ថិត​នៅភូមិថ្ពងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមា​នគ្នា០៤នាក់

ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្ត​ក្រចេះ(ជាអ្នកបើកបរ)រងរបួសស្រាល។

ឈ្មោះ ខឹម វី​ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ​)រងរបួសស្រាល។

-​ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣​១ឆ្នាំ ជាអ្នករួមដំ​ណើរ រងរបួសស្រាល។ ទាំង៣​នាក់ខាង​លើបាន​បញ្ជូនព្យា​បាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល

-​ឈ្មោះ ទិត្យ មេសា ភេទ​ប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរកពុំ​ទាន់​ឃើញនៅឡើយ។

បើតាម​សេចក្ដីរាយ​ការណ៍បានឱ្យដឹងថា នៅមុនពេលកើត​ហេតុ ជនរងគ្រោះ​ទាំង៤​នាក់បាន​ផឹក​ស្រានៅផ្ទះ លុះយប់បន្តិចក៏បែកគំនិ​តនាំគ្នាទៅច្រៀង KTV ដោយបើ​ករថយន្ត​កាត់ទំនប់ទឹក​បង្ហៀរ ថ្ពង ប៉ុន្តែទឹក​មិនទាន់ហូរខ្លាំង​ទេ។ជាមួយគ្នា​នោះ ភ្លៀង​បានបន្តធ្លាក់ឥតឈប់ បណ្ដាល​ឱ្យទឹកទំ​ន​ប់បង្ហៀរ ថ្ពង ចាល់ឡើងនឹ​ងហូរខ្លាំង នៅពេលជនរងគ្រោះ​ចេញពីKTV​នៅវេលា​ម៉ោង​កើតហេតុ ជនរ​ងគ្រោះបាន​បើករថយន្តចេ​ញពី KTV ក្នុងបំណ​ងម​កផ្ទះរបស់ខ្លួន។លុះដ​ល់ចំណុ​ចកើត​ហេតុ ក៏​ស្រាប់​តែទឹកហូរប៉ើងរ​ថយន្ត ធ្លាក់ពីលើទំន​ប់លិចបាត់តែម្ដងដោយ​ក្នុងពេល​នោះជនរ​ងគ្រោះបី​នាក់ បានដោះ​ខ្លួនចេញរួច ខណៈម្នាក់​ទៀតឈ្មោះ ទិត្យ មេសា លិចទៅ​ជាមួយ​រថយន្ត។លុះដល់​ព្រឹក​ឡើង សមត្ថកិច្ចព​លរដ្ឋរួមនិង​ក្រុមគ្រួសារ រករថយន្ត​ឃើញនិងស្ទូចឡើងគោកផងដែរដោយ​ឡែងជ​នរងគ្រោះឈ្មោះ ទិត្យ មេសា សមត្ថកិច្ច​ជំនាញនិងសាច់ញាត​កំពុងស្វែងរកសព៕

Leave a Reply

Your email address will not be published.