ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖
– ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់
– សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ និងគោលដៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការ
– រៀបចំ និងត្រៀមលក្ខណៈគ្រប់ពេលវេលាបញ្ហាផ្សេងៗ ដែលអាចមានកើតឡើង ជាយថាហេតុណាមួយ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេសពិធីបុណ្យអុំទូកខាងមុខនេះ ដោយត្រូវហាត់ត្រៀមទាំងការជួយសង្គ្រោះ និងការបញ្ជូនជំងឺឱ្យបានទាន់ពេលវេលា
– បង្កើនការសហការជាមួយដៃគូរអភិវឌ្ឍន៍៕

Leave a Reply

Your email address will not be published.