(បាត់ដំបង)៖លោកវរសេនីយ៍ឯក ម៉ែន ភិម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលជំនាញ និងសហការីមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន១៧,៨៣០,០០០៛ (ដប់ប្រាំពីលាន ប្រាំបីសែន បីម៉ឺនរៀល) ជូនដល់គ្រួសារលោកវងរសេនីយ៍ទោ ជា សុផល អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅបឹងទន្លេសាប ។បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង ។
សូមបញ្ជាក់ផងដែរថា ថវិកាទាំងនេះគឺបានកើតឡើងពីគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការចូលរួមជួយឧបត្ថម្ភពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ ៕