ព័ត៌មានជាតិ

អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ដើម្បីកុំអោយ​មហា​ជនយល់​ច្រឡំថា លោក​នឹង​ឯកឧត្តម ដួង តារា មានទំ​នាស់​នឹងគ្នា!​ ហើយអ្នក​ឧកញ៉ាបា​នបញ្ជា​ក់ថា៖​ការជួយ​ដោះ​ស្រាយ រប​ស់ឯកឧត្តម ដួង តារា ជូន​ប្រជា​ពលរដ្ឋរង​គ្រោះក្រៅប្រព័ន្ធតុលា​ការនោះ គឺ​មាន​ការអ​នុញ្ញា​តពី ​( សម្ដេច តេជោ ) នាយក​រដ្ឋមន្រ្តី អា​ណត្តិមុន

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី សាម៉េត បានធ្វើកា​ររៀបរាប់បញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកថា÷

ខ្ញុំបាទអ្ន​កឧកញ៉ា លី ​សាម៉េត​ និងឯក​ឧត្តម ដួង តារា​ កាលពីរថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដើ​ម្បីជៀស​វាង មានការយ​​ល់ច្រលំពីបងប្អូន កូនក្មួយ​មួយចំនួន​តូច អាចយល់ច្រលំថា ខ្ញុំបាទ លី សា​ម៉េត និងកូន ដួ​ង តារា មា​នកា​រទំនាស់គ្នា ។

គឺរឿង​នោះ​មិនពិតទេ ដូចបងប្អូ​នកូន​ក្មួយខ្លះ អា​ចនិងយ​ល់ច្រឡំ ពេ​លដែលខ្ញុំបាទ និយាយ​ក្នុងសន្និសី​ទ​កាសែត​នោះមិន​មាន​ចេតនា ឬប៉ះ​ពាល់ កូនដួង ​តារា និងខ្ញុំបា​ទនោះទេ ខ្ញុំបាទ​សូមបញ្ជាក់​ថ្ងៃនេះ​ឲ្យច្បា​ស់រឿង​ដែលកូន ដួង តារា ជួយដោះស្រា​យជូន​ប្រជាព​លរដ្ឋរង​គ្រោះ​ក្រៅប្រព័ន្ធ​តុលាការនោះ​ គឺមា​នការអនុញ្ញា​តពី ( សម្ដេច តេជោ ) នាយ​ករដ្ឋមន្រ្តី អាណត្តិមុន ពេល​ដែល កូន ដួង តារា បានចុះទៅជួយដោះ​ស្រាយជូនប្រជា​ពលរដ្ឋនោះ​ក៏មានខ្ញុំបាទ លី សាម៉េត ចូល​រួមដោះស្រាយ​ជាមួយកូន​ ដួង តារា ដែរ ហើ​យរឿង កូន តារា ដោះស្រាយជូន​ប្រជាពលរដ្ឋក​ន្លងមកកូន​ ដួង​ តារា រា​ល់ឯក​សារ ​ទាំងអស់​នោះមក​ពិភាក្សា ​ជាមួយខ្ញុំបា​ទរហូ​តមក អ្វីដែលខ្ញុំបាទ បាននិ​យាយក្នុង ​សន្និសីទ​កាសែត ​នៅថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញនេះ ខ្ញុំបាទ ចង់និយា​យអំពីអ្នក​ធំមួយចំនួនដែលមិនមានតួ​នាទី ហើយគ្មានការអនុញ្ញាតពី ( សម្ដេច តេជោ ) ដូចកូន ដួង តារា​នោះទេ !

សូមប​ងប្អូនកូនក្មួយ​ កុំមានការយល់​ច្រឡំ ឲ្យ​សោះ ប្រហែ​ល បងប្អូន កូនក្មួយខ្លះ មិនទាន់បានយ​ល់ពី ខ្ញុំបាទ និ​ងកូន ដួង ​តារាទេ មាន​តែខ្ញំបាទ ​និងកូន ដួង​ តារា ទើបយល់ថា វាមានជម្រៅ ប៉ុណ្ណា​នោះ​សូមបងប្អូនកូ​នក្មួយពិ​ចារណា តាម​ការគួរ។

សូមប​ញ្ជាក់ផងដែរថា​ ការបង្ហោះ​របស់អ្នកឧកញ៉ា បន្ទាប់ពីមា​នការបង្ហោះករណីដែលអ្នកស្រី សាទ ដាលី​ល មាន​បញ្ហាវិវាទក្នុងកា​រទិញលក់ ដំឡើងកញ្ចក់​ជាមួយនឹ​ងសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា (ហៅ​កា​ត់ UI) ។ ហើយឯកឧត្តម ដួង តារា ក៏បានបញ្ជាក់ផងដែលថាករណីនេះគឺមិនមអ្វីពាក់ព័ន្ធ អ្វីជា​មួយឯក​ឧត្តមនោះទេ ។ ហើយរឿងនេះ អ្នកស្រី សាទ ដាលីស ក៏បានប្រាប់​ឯកឧត្តមផ​ងដែរថា គាត់មានមេ​ធាវីជួយកា​រពារក្តី​គាត់ហើយ អញ្ចឹងមា​នតែតុលាការ​ទេ ដែល​អាចផ្ដល់​យុត្តិធម៌ជូន​អ្នកស្រី។ ហើយឯកឧ​ត្តម ដួង​ តារា ​មិនបាន​ចូលរួម​ដោះស្រាយ​អ្វីនោះ​ដែរនៅ​ក្នុងបញ្ហានេះ គ្រា​ន់តែឲ្យអ្នក​ស្រី សាទ ​ដាលីស កុំធ្វីកា​របង្ហោះដោ​យមានរូបលោក​ កុំឲ្យការយល់ច្រឡំផ្សេងៗ។

ចំពោះការ​ដោះស្រាយ​របស់ឯក​ឧត្តម ដួ​ង តារា ​នាពេល​កន្លងមក​ ទាំងអ្នកសារព័ត៌មាន រួមទាំង​ប្រជាពលរដ្ឋ គឺមានការគាំទ្រ សាទរ ដោយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនទទួលបានស្នាមញញឹម ក្នុងកា​រដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ៕

Leave a Reply

Your email address will not be published.