ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាត​ចុះពិនិត្យបន្ទប់ទឹក និងការកែលំ​អសោភ័ណភា​ពក្នុងបរិវេ​ណសាលា​បឋម​សិក្សា-អនុវិទ្យាល័យបិ​តត្រាំងមិត្តភាព​ព្រះសី​ហនុ-ជាំង​ស៊ូខេត្តព្រះសីហនុ

ខេត្តព្រះសី​ហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក​ឧត្តម​ នា​វី​ឯក អ៊ុក សីហា ​មេបញ្ជាកា​រកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញចុះពិនិត្យ​បន្ទប់ទឹក និងការកែលំអសោ​ភ័ណភាពក្នុងសាលាបឋមសិក្សាអនុវិទ្យា​ល័យបិតត្រាំងមិត្តភាពព្រះសីហនុជាំងស៊ូ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ។

 

រដ្ឋបាលខេត្តបញ្ជាក់ថា តាមកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិ​បត្តិការគម្រោងជំនួយវិស្វកម្មកសាង សួន​កុមារ និងបន្ទប់ទឹកអនាម័យក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ​បិតត្រាំងមិត្តភាព​ព្រះ​សីហនុជាំង​ស៊ូ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការ សាងសង់អគារបន្ទប់ទឹក បង្គន់ និងកែ​លម្អសោភ័ណ​ភាពក្នុងសាលាបឋមអនុ វិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុជាំងស៊ូ ក្រោម​ជំនួយថវិកាពីសា​ខាកាកបាទក្រហមជាំងស៊ូវូស៊ី នៃសាធារណរដ្ឋប្រជាមា​និតចិន តាមរយតំប​ន់សេដ្ឋកិច្ចពិ​សេសក្រុងព្រះសីហនុ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្រេ​ចបាន

.បន្ទប់ទឹក១ខ្នង(១៧mxm) ស្មើ១២បន្ទប់ សម្រេចបាន៨០ ភាគរយ

.រៀបចំសួន និងបង្គោលទង់ជាតិ

.រៀបចំផ្លូវចូលក្នុងសាលា ផ្លូវដើរតាមអគារ

.សួនច្បារក្នុងសាលា (ដាំផ្កា ដាំដើម ឈើ)

.ជួសជុលអគារ និងលាបពណ៌សាលា

.រៀបចំតារាងបាល់បោះ បាល់ទះ

.ជួលជុលក្លោងទ្វារចំណតខាងមុខ និងខាងក្នុង

.បំពាក់ស្តែនទឹកត្រង់ទឹកភ្លៀង

.បំពាក់ឧបករណ៍កាយពលកុមារ

១០.គូសគំនូសលើជញ្ជាំង

១១.តបណ្តាញទឹកស្រោចផ្កា និងផ្លូវទឹកភ្លៀង។

 

នាឱកាសនោះ​ឯកឧត្តម គួច ចំរើន អភិបា​លខេត្តព្រះសីហនុ បានថ្លែងអំណរគុណ​សាខាកាក​បាទក្រ​ហម​ជាំងស៊ូវូស៊ី តាមរ​យៈតំបន់សេ​ដ្ឋកិច្ចក្រុងព្រះសីហនុ បានផ្តល់ជំនួយអគារបន្ទប់ទឹក និងកា​រកែលម្អ​សោភ័ណភា​ពក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិត​ត្រាំងមិត្តភាពព្រះសីហនុជាំង​ស៊ូ ព្រម​ទាំងបា​នសំណូមពរ ឱ្យក្រុម​ការងា​របច្ចេកទេសព​ន្លឿន​ការងារ​សា​ងសង់កាន់​តែ​លឿនប​ន្ថែម​ទៀតផងដែរ

Leave a Reply

Your email address will not be published.