ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញបើកការដ្ឋាន​ជួសជុ​លផ្លូវចា​ក់បេតុងអាមេ​ប្រវែង២​,៤៩៩ម៉ែត្រ និ​ងដាក់លូ​២ខ្សែប្រ​វែង៣,០៨៣ម៉ែត្រ នៅសង្កាត់ស្វាយ​រលំ​ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ដើម្បីបំពេញសេចក្ដីត្រូវការ​ចាំបាច់របស់ប្រ​ជាពលរដ្ឋក្នុងកា​រធ្វើដំណើរទៅម​កបានងាយ​ស្រួលក្នុង​ជីវភាពប្រចាំ​ថ្ងៃ ជូនប្រជាព​លរដ្ឋរស់​នៅក្នុង​សង្កាត់ស្វារ​លំ នៅ​ព្រឹកថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២៣ ​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ​នៃគណៈអភិបាលខេត្តកណ្ដាល បាន​អញ្ជើញបើ​កការដ្ឋានជួសជុ​លផ្លូវចាក់​បេតុង​អាមេ ប្រវែង២,៤៩៩ម៉ែត្រ និងដាក់លូ២ខ្សែប្រ​វែង៣,០៨​៣ម៉ែត្រ នៅភូមិ​លេខ១ក និងភូមិ​លេខ២ សង្កាត់ស្វា​យរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្ដម ​គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាល​ខេត្តកណ្ដាល បា​ន​មានប្រសាសន៍ថា ៖ការសាងស​ង់ ជួសជុលផ្លូវ និ​ងដាក់លូ គឺក្នុង​គោលបំណងដើម្បី ឆ្លើយ​តបនូវដំ​រូវការចាំបាច់​របស់ប្រជាពល​រដ្ឋ និងដើម្បីកាត់​បន្ថយ​ការលំបាករបស់​ប្រជាពលរដ្ឋក្នុង​ការធ្វើដំណើរ និងលើ​កនូវសោ​ភ័ណភា​ពផ្លូវឱ្យបា​នសមរម្យផងដែរ។

ឯកឧត្តមបន្តថា៖ ការបើកកា​រដ្ឋានសាងស​ង់ផ្លូវបេតុង និង​ដាក់លូដោះទឹក នៅភូមិលេខ១ក និងភូមិ លេ​ខ២ សង្កាត់ស្វាយរលំ ​ក្រុងតាខ្មៅ នាពេ​លនេះ ​គឺជាសមិទ្ធផ​លថ្មីមួយបន្ថែមទៀត ជាមួយនឹង​សមិទ្ធផលនា​នាជា​ច្រើនទៀត​របស់ក្រុ​ងតាខ្មៅ ក្នុងវិស័​យសេដ្ឋកិច្ចសង្គម ប្រកបដោយ សោភ័ណ្ឌ​ភាព ផាសុ​ខភាព សមធ​ម៌ និង​បរិយាប័ន្ន ស្របតាម​គោលនយោ​បាយយុទ្ធសា​ស្ត្រចតុកោណរ​បស់រាជរដ្ឋា​ភិបាល ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និ​ងប៉ិនប្រសប់​ ប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គ​មហាសនា បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​អគ្គមហា​រដ្ឋបុរស​ បានដាក់ចេញនូវគោលនយោបាយ​យុទ្ធសាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅតែចា​ត់ទុកវិស័យទាំងបួន​ មនុស្ស ផ្លូវ ទឹក ភ្លើងជាអាទិភា​ពដោយតម្កល់ មនុស្សជាអាទិ​ភាពនៅ​លើគេ ដែលបានធ្វើឱ្យប្រទេស​ជាតិ មានការអភិវឌ្ឍន៍ រីកចំរើនលើ​គ្រប់វិស័យ តាមរយៈ​កា​រកសាងនូវសមិទ្ធផលនានា មានដូចជា វត្តអារាម សាលារៀន មន្ទីរពេទ្យ ហេដ្ឋារ​ចនាសម្ព័ន្ធ​ផ្សេងៗ​ទៀតជាច្រើននៅទូ​រទាំងប្រទេស ​នេះសបញ្ជាក់ឱ្យ​ឃើញថា​ ប្រទេ​សជាតិកំ​ពុងតែមានកា​ររីកចំរើនយ៉ា​ងពិតប្រាកដ។

នាឱកាសនោះឯកឧត្ដម ក៏បា​នសំណូមពរ និងការ​អធ្យាស្រ័យ​ចំពោះប្រជាពលរដ្ឋមា​នលំនៅដ្ឋាននៅតាមដងផ្លូវនេះ​នៅពេលការស្ថាបនាផ្លូវតែងមា​នការប៉ះពាល់ដ​ល់ការរស់នៅរប​ស់បងប្អូន អំពីសុខភាព ​អនាម័យ ក៏ប៉ុន្តែនៅ​ពេលផ្លូវនេះរួច​រាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួល ក្នុ​ងការធ្វើដំណើរ ក្នុងនោះដែ​រក្រុមហ៊ុន​ត្រូវយកចិត្តទុកដាក់​ធ្វើការសាងស​ង់ផ្លូវចាក់បេតុង ឱ្យ​ធានាបាននូវគុណ​ភាពប្រើប្រាស់តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ម៉្យាងទៀតសូមឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះអោយមានសោភ័ណភាព និងគុណ​ភាពប្រើប្រាស់​បានយូរ​អង្វែង។

ក្នុងឱកាសនោះដែល ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំ​លឹកដល់បងប្អូ​នប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ច​រាច​រណ៍អោយ​បានគ្រប់ៗគ្នា ​ជៀសអោ​យឆ្ងាយពីរគ្រឿងញៀន ល្បែងស៊ី​សងគ្រប់ប្រភេ​ទ អាជ្ញាធ​រមូលដ្ឋា​នត្រូវព​ង្រឹង​ការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អោយ​បានល្អប្រសើ​រ ត្រូវបង្ក្រាប​អោយបាននូវអំពើ លួច ឆក់ ប្លន់ ដើម្បីសុ​ខសុវត្ថិភាពប​ងប្អូនប្រជាពលរដ្ឋក្នុងមូ​លដ្ឋានរបស់ខ្លួន៕

Leave a Reply

Your email address will not be published.