ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ ​និងដាំកូន​ឈើនៅ​ទីតាំង «គម្រោ​ងអភិវឌ្ឍទី​លានទុក​ដាក់​សំរាម សំ​ណល់រឹង ចុងក្រោយ​កម្រិត​តំបន់ប្រ​កបដោ​យអនាម័យ សម្រាប់​រាជធា​នីភ្នំពេញ»

ខេត្តកណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងប​រិស្ថាន បានអញ្ជើញផ្សព្វផ្សាយ និងដាំកូន​ឈើនៅ​ទីតាំង «គម្រោងអភិវឌ្ឍទីលាន​ទុកដា​ក់សំរាម សំណល់រឹង ចុងក្រោយ​កម្រិត​តំបន់ប្រ​កបដោ​យ​អនាម័យ សម្រាប់​រា​ជធានីភ្នំពេញ» ដែ​លស្ថិត​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និ​ងស្តារព្រៃឈើ​ទួលព្រិច មានទី​តាំងផ្លូវជាតិ​លេខ៥១ ឃុំទួ​លព្រេច ស្រុក​អង្គស្នួល ​ខេត្តកណ្តាល នារ​សៀលថ្ងៃទី១៦ ខែសី​ហា ឆ្នាំ២​០២៣ ។

ពិធី​នេះមាន​ការអញ្ជើញចូល​រួមពីថ្នា​ក់ដឹកនាំក្រសួងបរិស្ថាន ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រ​សួងក​សិកម្ម អាជ្ញាធរ​និងសមត្ថកិច្ចមូល​ដ្ឋាន ជាច្រើន​នាក់ផងដែរ ។

បើតាមរបា​យការណ៍បានឲ្យ​ដឹងថា ​ហេដ្ឋចនាសម្ព័ន្ធ​នៃគម្រោងរួមមាន ៖

1 – អគា​រសម្រាប់ប្រតិបត្តិ​ការ អគារបុគ្គលិ​ក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ

2 – ស្ថានីយថ្លឹង ហេដ្ឋារច​នាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង

3 – អគារកំប៉ុស្ត អ​គារសម្រាប់ញែកសំណល់

4 – រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុង​មួយដំណា​ក់កាល​មានពី៣​៤រណ្ដៅ (ជម្រៅពី៣៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ

5 – ប្រព័ន្ធប្រមូល ​និងប្រព្រឹត្តិកម្មទឹកសម្អុយ

6 – ប្រព័​ន្ឋប្រមូល​ឧស្ម័នទីលាន

7 – តំបន់​ទ្រនា​ប់ដែលមា​នការដាំដើមឈើ(គគីរ ឈើទាល អាកាស្យា)

8- ដីបម្រុង​ទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។

សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសា​ងសង់ទីលានទុក​ដាក់​សំរាម សំណ​ល់រឹងខ្នាត​តំបន់មួយ ស្ថានី​យស្តារ និងផ្សព្វផ្សាយព្រៃឈើ​ទួលព្រេច ​ដែលប​ម្រើឲ្យការ​គ្រប់គ្រង​សំណល់ សំរា​ម របស់​រាជធានីភ្នំពេញ និង​តាមបណ្ដាក្រុង ស្រុក មួយចំនួន ​នៃខេត្តកំពង់ស្ពឺ និងខេត្តក​ណ្ដាល។ ជាមួយ​គ្នានេះ ទីលានដែលមានបទដ្ឋានបច្ចេកទេ​សត្រឹមត្រូវ បានសាងសង់រួច​ហើយដែរ នៅតា​មបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ​ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍​សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ៕

Leave a Reply

Your email address will not be published.