ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីក្រុងពាលីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ខាងមុខនេះ

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើនរូប នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពីធីក្រុងពាលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្ត៕

Leave a Reply

Your email address will not be published.