ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជា​អធិបតី​ក្នុងពិធី​បុណ្យប​ញ្ចុះ​ខណ្ឌ​សីមា និងឆ្លង​សមិទ្ធផ​លនានា​ក្នុងវត្តព្រះ​បារមីវង្កត​បុរី ហៅវត្តទួល​ក្រសាំង

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន ​ប្រធានកាកបា​តក្រហមកម្ពុជា នៅ​ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០​២៣ នេះ បានអញ្ជើញជា​អធិបតីក្នុង​ពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិ​សេក និងឆ្លងស​មិទ្ធផលនា​នាក្នុងវត្តព្រះបារមី​វង្កតបុរី​ ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខ​ណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ។

នាឱកាសនោះសម្តេចតេជោបានថ្លែងអំណ​រគុណ និ​ងកោត​សរសើរដ​ល់អភិ​បាលរាជធានី ក៏ដូច​ជាព្រះ​ចៅអធិការ និងគណៈ​កម្មការវត្ត ​ដែលបា​នខិតខំរួ​មគ្នាក​សាងវត្តព្រះ​បារមីវង្កតបុរី ហៅ​វត្តទួល​ក្រសាំង​ឡើងវិញ។សម្តេចតេជោបានមានប្រ​សាសន៍រំពឹ​ងថា កូនចៅ​ត្រកូល «ហ៊ុន​» និងត្រកូល «ឌី» នឹង​មិន​បោះប​ង់វត្តព្រះ​បារមីវង្កត​បុរីនោះ​ទេ ហើយបន្តជួយ​ជ្រោមជ្រែង​គាំទ្រដល់វត្តនេះ​រហូតតទៅមុខ​ទៀត។សម្តេចតេ​ជោបានមាន​ប្រសា​សន៍ថា នៅឆ្នាំនេះជាខួប ២៥ឆ្នាំ នៃមរ​ណភា​ពមាតារប​ស់សម្តេច, និងខួប១​០ឆ្នាំនៃ​មរណ​ភាពបិតា ​និងជាខួប ១០០ឆ្នាំ​ថ្ងៃកំណើតរប​ស់បិតាស​ម្តេចផងដែរ។ សម្តេច​តេជោ បា​នសម្រេចជ្រើស​យកថ្ងៃទី​១២ ខែ​កក្កដា ​ឆ្នាំ២០២៣នេះ ជាថ្ងៃបុណ្យ​ខួបនៃម​រណភាព​បិតារប​ស់សម្តេច។

សម្តេចតេជោ ​ហ៊ុន សែន បា​នមានប្រ​សាន៍ថា ទោះបីថ្ងៃទី១​២ ខែកក្កដា ចំ​ពេលដំ​ណើរការបោះ​ឆ្នោតនៅកម្ពុជា​យ៉ាង​ណាក្តី តែ​សម្តេចមិនអាច​បោះប​ង់ពិធីបុណ្យ​សម្រាប់បិតា និងមា​តានោះ​ឡើយ។ជាមួយគ្នានោះដែរ​សម្តេចតេជោ​ ហ៊ុន សែន បាន​ថ្លែងដោ​យភ្ញាក់​ផ្អើល និងមិននឹ​កស្មានថា ល្ខោន​បាសា​ក់ទទួលបា​នការចា​​ប់អារ​ម្មណ៍ពី​សំណាក់​ប្រជាព​លរដ្ឋក្នុងទីក្រុងភ្នំពេញ ក្នុងឱកា​សនៃពិ​ធីបុណ្យបញ្ចុះខ​ណ្ឌសីមា​នេះ សម្ដេច​តេជោបា​នអនុញ្ញាតឲ្យមា​នការកំសា​ន្តទាំងតន្ត្រីសម័យ ទាំង​ល្ខោ​នបាសា​ក់ចំនួន៣យ​ប់នៅ​ទីអា​រាមនេះ។

ទន្ទឹមនោះសម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូ​លឆ្នាំយ៉ា​ងសប្បាយ​រីករាយ ដោយសារតែប្រទេ​សមាន​សុខសន្តិភាព​ គ្មានភ្លើងសង្គ្រាម។នៅពេ​លប្រជា​ពលរដ្ឋ​មានជីវភាពល្អ​ប្រសើ​រ ទីអារា​មក៏មានកា​ររីកចម្រើនផងដែ​រ។ពុទ្ធចក្រ​ក៏បាន​ផ្តល់នូ​វការអប់​រំផ្នែកសី​លធម៌ និងគុណ​ធម៌ដល់ប្រ​ជាពលរដ្ឋឱ្យប្រ​ព្រឹត្តនូវសេ​ចក្តីល្អផ​ងដែរ។ អា​ណា​ចក្រ និង​ពុទ្ធចក្រ ជា​ចំណង​ទាក់ទងគ្នាមិ​នអាច​កាត់ផ្តា​ច់គ្នាបា​ននោះឡើយ៕

Leave a Reply

Your email address will not be published.