(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសឈ្មោះ វ័ន ឆានុន អាយុ ៨ឆ្នាំ លង់ទឹក ដោយសារ ទឹកហូរមានសភាពខ្លាំង បានគួចហូរនាំទៅផ្នែកខាងក្រោម សំណង់ទ្វារទឹកធំ ចម្ងាយ៤០០មែត្រ ដែលស្ថិតនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយទទួលបានបញ្ជា ពីលោកមេបញ្ជាការកងពល កងកម្លាំងអន្តរាគមន៍ បានចេញប្រតិបត្តិការភ្លាមៗ ជួយសង្គ្រោះ ក្មេងប្រុសខាងលើបានទាន់ពេលវេលា និងបានប្រគល់ជូនអាជ្ញាធរ អណាព្យាបាលវិញ៕