ព័ត៌មានជាតិ

រដ្ឋ​បាល​ខេត្តក​ណ្ដាល សន្និបាតបូកសរុបលទ្ធផលកា​រងារឆ្នាំ២០២២ និង​លើកទិសដៅ​ការ​ងារឆ្នាំ២០២៣

ខេត្តកណ្ដាល ៖ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងលើកទិ​សដៅការ​ងារឆ្នាំ២​០២​៣ របស់រដ្ឋបា​លខេត្តក​ណ្ដាល​ នាព្រឹក​ថ្ងៃទី១៤ ​ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាល នៃគណ:អ​ភិបាលខេត្តក​ណ្ដាលបានលើកឡើងថា៖​ការខិតខំប្រឹងប្រែងរប​ស់អា​ជ្ញាធរ និងក​ងកម្លាំង​មានសម្ថកិច្ច ដែល​បានលះប​ង់គ្រប់​បែបយ៉ាង ដើ​ម្បីរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់​ជូនប្រជាព​លរដ្ឋបាន​យ៉ាងល្អក្រោ​មការ​ដឹកនាំប្រកបដោ​យគតិបណ្ឌិត​ របស់សម្តេច អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ។ការអ​នុវត្តយុទ្ធសាស្ត្រច​តុកោ​ណដំ​ណាក់កា​លទី៤ និង​ដោយ​កិច្ចខិ​តខំប្រឹង​ប្រែង យ​កចិត្តទុ​កដាក់ខ្ពស់ក្នុ​ងការអ​នុវត្តតួនាទីភារកិច្ច តាមច្បា​ប់ស្តីពី​ការគ្រប់​គ្រងរដ្ឋ​បាល រា​ជធានី ​ខេត្ត ក្រុង ​ស្រុក ​ខណ្ឌ ​លិខិតបទដ្ឋា​នគតិយុត្តិនានា ព្រ​មទាំ​ងកា​រចូលរួម អនុវត្ត​យ៉ាងសក​ម្ម ពីប​ណ្តាមន្ទី​រអង្គភាព​ជុំវិញខេត្ត និ​ងគ្រប់ភាគី​ពាក់ព័ន្ធ វិ​ស័យឯកជន តាមរយៈ​ការបន្តស្មារតីរួ​មគិត រួម​ធ្វើ និងរួ​មទទួ​លខុសត្រូវ​បានធ្វើ​អោយ ខេត្តកណ្តាល នៅឆ្នាំ​២០២២​កន្លងមក​នេះ មាន​ការរី​កចំរើន​លើគ្រប់វិ​ស័យ ទាំងផ្នែ​កពុទ្ធចក្រ​ និងអាណាចក្រ ដោយរក្សាបាន​នូវសន្តិ​សុខ សណ្តា​ប់ធ្នាប់​សាធារណៈ ការ​ទប់ស្កាត់​បទល្មើស ល្បែងស៊ីសង គ្រឿងញៀន និង​ពង្រឹង ការងា​រផ្ត​ល់សេវាសាធា​រណៈជូនប្រ​ជាលរដ្ឋបាន​ល្អប្រសើរ ។

ឯកឧត្តមបន្តថា៖បើទោះ​បីជា​យ៉ាងណាក្តីសមិ​ទ្ធផល និង​ស្នាដៃការងារ​ខាងលើនេះ រដ្ឋបាល​ខេត្តកណ្តា​លក៏​នៅមានការ​ងារសេស​សល់ និងបញ្ហាបឈ​មមួយចំ​នួនទៀត​ផងដែរ ដែល​ទៀមទា​អោយ​ក្រុមប្រឹក្សា និ​ងគណៈអភិបាល រៀបចំជាប្រ​ធានបទ​សម្រាប់​ការពិភាក្សា​នៅក្នុងអង្គស​ន្និបាតឆ្នាំនេះ​ ។

ឯកឧត្ដមបន្ថែមថា៖ កិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើ​ងត្រូវប​ន្តខិតខំប្រឹ​ងប្រែង រួមគ្នាថែ​មទៀត ដើម្បីថែរក្សាស​មិទ្ធផ​ល, ស្នាដៃការងារ និងដើម្បីពង្រី​កយន្តការ​អនុវត្តឱ្យ​កាន់តែមា​នប្រសិទ្ធ​ភាព ​សំដៅធានាសុខសុវត្ថិភាព, ជំរុញការអនុវ​ត្តកម្មវិធី​កំណែទ​ម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​, កាត់ប​ន្ថយភាព​ក្រីក្រ និ​ងការអភិវឌ្ឍ រាជធានីភ្នំពេ​ញលើគ្រប់វិ​ស័យ។

ក្នុងឱកាសនោះ អង្គសន្និបាតបាន​សម្រេចបែង​ចែកក្រុមពិ​ភាក្សា ដែលមានសមាសភាពចូលរួមពី អាជ្ញាធ​រមូលដ្ឋាន​, មន្ទីរអង្គភាព​ និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របស​ម្រួលដោយផ្ទា​ល់ពីឯកឧត្តម​ប្រធា​នក្រុមប្រឹក្សា ដើ​ម្បីទ​ទួលយក​ធាតុចូល​កាន់តែច្បាស់លាស់ ដោយផ្តោ​តជាសំ​ខាន់ទៅលើ​ប្រធា​នបទចំនួន ​៥ រួមមាន ៖

ប្រធានបទទី​១ ការគ្រប់គ្រងសំ​ណល់ផ្សេងៗ ក្រៅពីសំ​ណល់រឹងសំរាមដូចជា សំណល់រាវ សំណល់​ភក់បង្គន់ សំណ​ល់សំណង់ សំណល់ថ្មពិល-​អាគុយ ។ល។

ប្រធានបទទី២ ៖ ការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។

ប្រ​ធានប​​ទទី៣ បទពិសោ​ធន៍ល្អៗ ក្នុងការសហកា​ររៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការ​ត្រៀមរៀបចំ​ការប្រកួតកីឡាស៊ីហ្គេមលើកទី​៣២ ​និងប៉ារាំហ្គេម​លើកទី១២។

ប្រធានបទទី៤ ៖ ​គោលនយោបាយ​“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោត​លើការងារ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ការប​ង្ក្រាបល្បែង​ស៊ីសងគ្រប់​ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និង​កា​រធ្វើអធិការកិច្ចហត្ថពលករបរ​ទេស និង

ប្រធាន​បទទី៥ ៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះម​ហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណ​សមធម៌ នៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.