សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភា​ព​សាងសង់​វារីអគ្គិសនី​ស្ទឹងពោធិ៍​សាត់១

(ពោធិ៍​សាត់)៖សម្ដេចតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា​ អញ្ជើញពិនិត្យវឌ្ឍន​ភា​ព​សាងសង់​វារី​អគ្គិសនី​ស្ទឹងពោ​ធិ៍សាត់១​ ក្រោយពី​ពីសំ​ណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋដែល​រង​ផលប៉ះពាល់ នៃ​គម្រោងសា​ងសង់​វារីអគ្គិស​នីសឹងពោធិ៍សាត់១រួចហើយនោះ ។

សូមជម្រាបថា​ វារីអគ្គិសនីស្ទឹងពោ​ធិ៍សាត់១ មា​នអានុភា​ពប្រមាណ ៨​០មេហ្កាវ៉ាត់ មានទី​តាំងស្ថិ​តនៅតាមដ​ងស្ទឹងពោធិ៍​សាត់ ក្នុងឃុំប្រ​មោយ ស្រុកវា​​លវែង ខេត្តពោធិ៍សាត់។​ រាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាតឱ្យក្រុមហ៊ុន SPH​P (Cambodia) Co., Lt​d. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២​០១៩។បន្ទាប់ពីទទួលបានសិ​ទ្ធិក្នុងការសា​ងសង់ និងវិនិយោគ​រួចមក ក្រុម​ហ៊ុនបានខិតខំ​ស្វែង​រក​ប្រ​ភពទុនវិ​និយោគ និងក្រុមហ៊ុន​ដៃគូសាង​សង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយ​កក្រុមហ៊ុន ​Power China ម​កពីប្រទេសចិន ដែលធ្លាប់​មានបទពិសោ​ធន៍ក្នុងការសា​ងសង់គ​ម្រោងវារី​អគ្គិស​នីនៅកម្ពុជា​នាពេលកន្លងមក។គម្រោងវា​រីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំ​ណើរ​ការសាងសង់​​នៅខែកុម្ភៈ ឆ្នាំ២០២​២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុក​ដាក់​សាង​សង់ និងសម្រេចបាន​លទ្ធផលមួយចំនួ​នរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ​លើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការ​ព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសា​ងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គី​ឡូម៉ែត្រ។គម្រោង​កំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហើយ​គម្រោងនេះគ្រោងនឹងបញ្ចប់ការសាង​សង់​ព្រមទាំង​ដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦ខាងមុខ៕