(ខេត្តកណ្ដាល)៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំវិហារលួង និងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ កក
ព័ត៌មានសន្តិសុខសង្គម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់…
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ —————————————- នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់៕
សេចក្តីបំភ្លឺព័ត៌មានរបស់លោក អាន សំអន ដែលជាម្ចាស់ផ្ទះបានបំភ្លឺ ជ៉ំវិញការផ្សាយព័ត៌មានរបស់ ផេកហ្វេសប៊ុក ដែលមានឈ្មោះ TNM TV ONLINE ដែលបានធ្វើការបង្ហោះនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្នុងលិខិតមានខ្លឹមសារដូចខាងក្រោម។
សេចក្តីបំភ្លឺព័ត៌មាន ខ្ញុំបាទឈ្មោះ អាន សំអន មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ ថ្មីៗនេះ TNM TV Online បានផ្សព្វផ្សាយពីស្ថានភាពច្រាំងទន្លេនៅកំពង់ចម្លងស្វាយជ្រុំត្រើយកើតយកមកផ្សព្វផ្សាយ ដោយភ្ជាប់ទៅនឹងទិដ្ឋភាពនៅខេត្តកំពង់ចាម ដែលនាំឲ្យសាធារណជនមានការយល់ច្រឡំ។ ខ្ញុំបាទសូមធ្វើការបដិសេធន៍ ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ និងមតិយោបល់មួយចំនួនតូច ដែលបាន បកស្រាយតាមតែការចុះផ្សាយ ពីព្រោះថា៖ ការធ្វើច្រាំងទប់ដីនេះ ពុំបានចាក់ពង្រីកដីទៅក្នុងទន្លេនោះទេ គឺចាក់ទប់ ជើងច្រាំងតែដីធម្មជាតិដែលនៅសល់ពីការបាក់ច្រាំងទន្លេតែប៉ុណ្ណោះ ហើយតាមប្រវត្តិ គឺដីនេះបាក់ជារៀងរាល់ឆ្នាំ គឺបាក់អស់ប្រមាណ ១០០ម៉ែត្រ មកហើយ គិតមកដល់ឆ្នាំ២០១៦ បើកុំតែមានការទប់ការពារកុំឲ្យបាក់តទៅទៀត មិនដឹងថាបាក់ដល់ណានោះទេ គឺធ្វើត្រឹមការពារកុំឲ្យបាក់តទៅទៀតប៉ុណ្ណោះ ហើយម្យ៉ាងទៀត ផ្ទះរបស់ខ្ញុំបានសង់ រយៈពេល ៨ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០២៤នេះ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និង ជៀសវាងការយល់ច្រឡំ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត…
(ខេត្តព្រះសីហនុ)៖ ជាការឆ្លើយតបតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តព្រះសីហនុ និងស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២៤ បានធ្វើការរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរួមមាន៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ សរុប ចំនួន ៣៤៥នាក់ ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ៕
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈមានជាប្រព័ន្ធ ចំនួនមួយភូមិ គឺព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹង ចេញប័ណ្ណកម្មសិទ្ធិជូន។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត កណ្តាលបានឱ្យដឹងដែរថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមាន ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន ម្ចាស់ដី។ ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បាន […]
ថ្ងៃនេះ ជាថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ចែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងទីរួមខេត្តក្រចេះ មានប្រារព្ធពិធីបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ, ឯកឧត្តម ព្រុំ សុខា ប្រធានគណៈពង្រឹងមូលដ្ឋានមណ្ឌលក្រចេះ រួមនិងឯកឧត្តម លោកជំទាវ ដែលជាក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តក្រចេះទាំងអស់ និងមានការចូលរួមពីសំណាក់សមាជិកសមាជិការនៃគណបក្សមកពីមូលដ្ឋានជាច្រើនពាន់នាក់ ។ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ អញ្ជើញថ្លែងសកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា អំពីគោលនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយមានការផ្តាំផ្ញើជាសាររបស់សម្តេចតេជោ សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ ខិតខំបន្តនូវនយោបាយអហិង្សា ហើយរួមគ្នា ថែរក្សាការពារនូវសុខសន្តិភាព សុវត្ថិភាព សម្រាប់ការប្រព្រឹត្តទៅនៃការអនុវត្តការបោះឆ្នោត […]
ឯកឧត្តម សាយ សំអាល់ ៖ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីក ចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គួរជាទីមោទនៈ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជាបាន បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ លោក អ៊ី សុខឡេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានមានប្រសាសន៍ថាថ្ងៃនេះជាថ្ងៃដ៏នក្ខត្តឫក្ស និងជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជាក្រុង ព្រះសីហនុបានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅទីលានសម្ដេចតេជោ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយ សំអាល់ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមកនូវសិទ្ធិសេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ។ ឯកឧត្តមប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។ […]
ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសថ្ងៃទី២២ ខែឧសភា ម្សិលមិញ
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើ&ងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១១នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទិ្ធ, ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕