ព័ត៌មានសន្តិសុខសង្គម

តើមកពីចៅហ្វាយស្រុកល្វាឯមខ្សោយ ឬមកពីច្បាប់ធូរលុងមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ ទើបថៅកែអេតចាយហ៊ានសង់ឃ្លាំងរំលោភយកដីចំណីព្រែកអស់ជិតពាក់កណ្ដាលស្ពានព្រែកតាលន?

(កណ្ដាល)៖ ព្រែកតាលនកំពុងប្រឈមនឹងមហន្តរាយដោយការរំលោភយកពីសំណាក់ថៅកែអេតចាយដែលបានសង់សំណង់ឃ្លាំងនិងរបងថ្មរឹងមាំកំពស់ប្រមាណជា៥ម៉ែត្របើគេមើលដោយភ្នែកទទេពីចំណុចលើស្ពានព្រែកតាលនទៅ ដោយគ្មានខ្លាចញញើតច្បាប់ឬអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមអ្វីបន្តិចសោះឡើយ បើគិតមកទល់ពេលនេះ ដូចពាក្យចាស់លោកពោលថា អង្ករបានក្លាយទៅជាបាយបាត់ទៅហើយ។តើកត្តានេះបណ្ដាលមកពីច្បាប់ធូរលុងឬការមិនអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយឬមកពីអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមដែលដឹកនាំដោយលោកចៅហ្វាយស្រុក លីវ វណ្ណថេង មិនយកចិត្តទុកដាក់ការពារដីចំណីព្រែកឲ្យបានគង់វង្ស ឬមកពីថៅកែអេតចាយមានអំណាចខ្លាំងក្លា មានមហិទ្ធិឫទ្ធិ ឬចេះមន្តអាគមអូមអាមសូត្រផ្លុំសណ្ដំឲ្យអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលឃុំបឹងគ្រំនិងស្រុកល្វឯមមើលលែងឃើញពីចំណុចខុសឆ្គង ខុសច្បាប់ នៅក្នងមូលដ្ឋានទៅហើយ? ប្រភពបានឲ្យ ដឹងថា ព្រែកតាលន ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល គេឃើញផ្ទះអេតចាយចេះតែពង្រីកធំទៅៗជិតដល់ពាក់កណ្ដាលស្ពានទៅហើយ នៅខាងក្រោយឃ្លាំងអេតចាយ គេឃើញមានរបងកំពស់៤ទៅ៥ម៉ែត្រសង់ចូលដីចំណីព្រែកនេះយូរហើយ ពុំដែលឃើញអាជ្ញាធរណា គេចុះមកពីនិត្យឬមានវិធានការទប់ស្កាត់នោះទេ តែបើបណ្ដែតបណ្ដោយអញ្ចឹងយូរៗទៅ អាចបាត់លុបព្រែកនេះបាត់ហើយ។ជាក់ស្ដែងព្រែកតាលននេះ កំពុងប្រឈមនឹងការរំលោភយកបន្តិចម្ដងៗស្ទើតែជិតដល់ពាក់កណ្ដាលព្រែកទៅហើយ តាមរយៈការដែលអាជ្ញាធរបណ្ដែតបណ្ដោយឲ្យមានការសង់សំណង់ឃ្លាំងអេតចាយ និងរបងរឹងមាំចូលទៅក្នុងព្រែកនេះ ដោយមិនអើពើឬទប់ស្កាត់ឡើយ។ ករណីនេះ គេសុទ្ធតែអាចមើលឃើញដោយភ្នែកទទេ ក៏ប៉ុន្តែចៅហ្វាយស្រុកល្វាឯម ក្រោមការដឹកនាំ លោក លីវ វណ្ណថេង ធ្វើមើលមិនឃើញបញ្ហានេះ ឬមួយលោកចៅហ្វាយស្រុកគិតថា ជារឿងកំប៉ិកកំប៉ុក។ ប៉ុន្តែទោះបីជាយ៉ាងណា គួរជៀសវាងកុំឲ្យមានសំណង់អាណាធិបតេយ្យកើតមានឡើងនៅចំណុចព្រែកតាលននេះដើម្បីទុកជាសម្បត្តិរួម សម្បត្តិសាធារណៈបម្រើឲ្យផលប្រយោជន៍សាធារណៈ។ករណីលួចសាងសង់សំណង់រំលោភយកដីព្រែកខាងលើនេះ វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ទឹកដីខេត្តកណ្ដាលដែលតែងតែកើតមានជាហូរហែចំពោះបុគ្គលមួយដំបរស្វា អាងខ្លួនមានលុយ មានអំណាច មានបក្ខពួកបានឃុបឃិតគ្នាលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកដីមាត់ព្រែក ដែលវាផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ។ បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបង្កប់ល្បែងប្រព័ន្ធអនឡាញ គ្រប់ប្រភេទ ខាងជើងវត្តភ្នំ បណ្ដោយផ្លូវ លេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរជួយត្រួតពិនិត្យផង…!

(ភ្នំពេញ)៖ ទីតាំងបង្កប់ល្បែងប្រព័ន្ធអនឡាញ គ្រប់ប្រភេទ ខាងជើងវត្តភ្នំ បណ្ដោយផ្លូវ លេខ៩០ ភូមិ១១ សង្កាត់ស្រះចកខណ្ឌដូនពេញ កំពុងបើកដំណើរការទទួលភ្ញៀវចូលលេងចាក់ភ្នាល់ល្បែងស៊ីសងយ៉ាងពេញបន្ទុក! ខណៈអាជ្ញាធរមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងនោះផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងអនឡាញជាច្រើនកន្លែង ក្នុងស្រុកពញាក្រែក កំពុងបើកលេងផ្ទុយច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព…!

(ខេត្តត្បូងឃ្មំ)៖ មានសេចក្តីរាយការណ៍មកថា ក្នុងភូមិសាស្ត្រ ឃុំត្រពាំងផ្លុង និង ឃុំក្រែក ស្រុកពញាក្រែក មានបើកល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីផ្តិតយករូបភាព អ្នកសារព័ត៌មានយើង បានរាយការណ៍ទៅ លោកនាយប៉ុស្តិ៍ត្រពាំងផ្លុង តាមតេលេក្រាម ០៩៧ ៦៦៦ ២៣ ២១ លោកគ្រាន់តែចូលមើល មិនឆ្លើយបំភ្លឺឡើយ។ ទើបអ្នកសារព័ត៌មានយើង រាយការណ៍បន្តទៅ លោកឧត្តមសេនីយ៍ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ តាមតេលេក្រាម ប៉ុន្តែលោកគ្រាន់តែចូលមើល មិនឆ្លើយតបបំភ្លឺសំណូរអ្នកសារព័ត៌មានឡើយ។ សូមបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងថែមទាំងបានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចទាំងអស់សហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវរកឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែងស៊ីសង។ គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ […]

ព័ត៌មានសន្តិសុខសង្គម

របាយការណ៍ផ្ទុយពីការពិតរបស់គណៈបញ្ជាការយុទ្ធនាការ គឺមានការសសេនៅចំណុច៤ លោកយាយមិនបានចូលរួមដេញថ្លៃទេ សាលក្រមចេញថ្ងៃ២៣ កក្តដា ២០១០ អនុវត្តលក់ ផ្ទេប័ណ្ណនៅក្នុងឆ្នាំ២០១៥, ហេតុអ្វីសសេរផ្ទុយ ក្នុងចំណុច៤ ថាតាមកំណត់ហេតុស្តីពីការវាយតម្លែអចលនវត្ថុលើកទី២ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ទៅវិញ?

របាយការណ៍ផ្ទុយពីការពិតរបស់គណៈបញ្ជាការយុទ្ធនាការ គឺមានការសសេនៅចំណុច៤ លោកយាយមិនបានចូលរួមដេញថ្លៃទេ សាលក្រមចេញថ្ងៃ២៣ កក្តដា ២០១០ អនុវត្តលក់ ផ្ទេប័ណ្ណនៅក្នុងឆ្នាំ២០១៥, ហេតុអ្វីសសេរផ្ទុយ ក្នុងចំណុច៤ ថាតាមកំណត់ហេតុស្តីពីការវាយតម្លែអចលនវត្ថុលើកទី២ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ទៅវិញ? លក់ឡៃឡុងផ្ទេសិទ្ធអស់ហើយ មកមានកំណត់ហេតុវាយតម្លៃវិញ? ចំណុចទី(៥)-សាលាដំបូងខេត្តបាត់ដំបងបានចំណាយពេលរហូតដល់៤ឆ្នាំ (ចឹងគិតពីការវាយតម្លៃលើកទី២ ថ្ងៃទី៨ មេសា ឆ្នាំ២០២១ រហូត៤ឆ្នាំគឺមកដល់២០២៥ តែឆ្នាំនេះទើបតែ២០២៤) និង អនុវត្តការលក់ដោយដេញថ្លៃចំនួន៤លើកទើបឈ្មោះ ជា សៀកហ៊ុន ដែលជាម្ចាស់បំណុលចូលរួមដេញថ្លៃតែម្នាក់ឯង។ ឆម្ងល់៖បើកំណត់ហេតុដេញថ្លៃលើកទី២ ធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តើដាក់ដេញថ្លៃលក់៤លើក ថ្ងៃណា ខែណា ឆ្នាំណា ខ្លះ? ខ្ញ៉ំស៉ំសំណូមពរ និង សង្ឃឹមថាក្រុមការងារយុទ្ធនាការជួយបង្ហាញឯកសារ ក្នុងការស្រាវជ្រាវ៕

ព័ត៌មានសន្តិសុខសង្គម

របាយការណ៍ផ្ទុយពីការពិតរបស់គណៈបញ្ជាការយុទ្ធនាការ គឺមានការសសេនៅចំណុច៤ លោកយាយមិនបានចូលរួមដេញថ្លៃទេ សាលក្រមចេញថ្ងៃ២៣ កក្តដា ២០១០ អនុវត្តលក់ ផ្ទេប័ណ្ណនៅក្នុងឆ្នាំ២០១៥ ហេតុអ្វីសសេរផ្ទុយ ក្នុងចំណុច៤ ថាតាមកំណត់ហេតុស្តីពីការវាយតម្លែអចលនវត្ថុលើកទី២ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ទៅវិញ?

របាយការណ៍ផ្ទុយពីការពិតរបស់គណៈបញ្ជាការយុទ្ធនាការ គឺមានការសសេនៅចំណុច៤ លោកយាយមិនបានចូលរួមដេញថ្លៃទេ សាលក្រមចេញថ្ងៃ២៣ កក្តដា ២០១០ អនុវត្តលក់ ផ្ទេប័ណ្ណនៅក្នុងឆ្នាំ២០១៥ ហេតុអ្វីសសេរផ្ទុយ ក្នុងចំណុច៤ ថាតាមកំណត់ហេតុស្តីពីការវាយតម្លែអចលនវត្ថុលើកទី២ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ទៅវិញ? លក់ឡៃឡុងផ្ទេសិទ្ធអស់ហើយ មកមានកំណត់ហេតុវាយតម្លៃវិញ? ចំណុចទី(៥)-សាលាដំបូងខេត្តបាត់ដំបងបានចំណាយពេលរហូតដល់៤ឆ្នាំ (ចឹងគិតពីការវាយតម្លៃលើកទី២ ថ្ងៃទី៨ មេសា ឆ្នាំ២០២១ រហូត៤ឆ្នាំគឺមកដល់២០២៥ តែឆ្នាំនេះទើបតែ២០២៤) និង អនុវត្តការលក់ដោយដេញថ្លៃចំនួន៤លើកទើបឈ្មោះ ជា សៀកហ៊ុន ដែលជាម្ចាស់បំណុលចូលរួមដេញថ្លៃតែម្នាក់ឯង។ ឆម្ងល់៖បើកំណត់ហេតុដេញថ្លៃលើកទី២ ធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តើដាក់ដេញថ្លៃលក់៤លើក ថ្ងៃណា ខែណា ឆ្នាំណា ខ្លះ? ខ្ញ៉ំស៉ំសំណូមពរ និង សង្ឃឹមថាក្រុមការងារយុទ្ធនាការជួយបង្ហាញឯកសារ ក្នុងការស្រាវជ្រាវ៕

ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងបណ្ដាញទំនាក់ទំនងទាំងអស់ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។

ការិយាល័យអ្នកនាំពាក្យ សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។ ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ព័ត៌មានសន្តិសុខសង្គម

បើកគ្លីនិកឯកជនព្យាបាលអត់ច្បាប់ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ រួចដឹកសពយកទៅបោះចោលដូចសំរាម ជាមួយក្មួយស្រីអាយុទើប៣ឆ្នាំ ឱ្យអង្គុយយំអោបសពនៅក្នុងព្រៃអស់១យប់ ភ្លឺឡើងទើបប្រជាពលរដ្ឋប្រទះឃើញ! តើបេះដូង វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា សាងពីអ្វី?

ក្រោយកើតហេតុការណ៍ដ៏អមនុស្សធម៌នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាឱ្យជំនាញពាក់ព័ន្ធចុះធ្វើអធិការកិច្ចរកឃើញថា មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ជាទីតាំងផ្តល់សេវាសុខាភិបាលឯកជន«ឥតច្បាប់» នេះបើតាម សេចក្តីបំភ្លឺរបស់ មន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖ ១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត ២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួងសុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សូមបញ្ជា់ថា បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងគុម្ពព្រៃ ដោយមានក្មេងម្នាក់យំអោបសពយ៉ាងអាណោចអាធ័មផង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី សមត្ថកិច្ចនគរបាលស្រុកបាទី ដឹកនាំដោយ លោកវរសេនីយឯក ឆាយ […]

ព័ត៌មានសន្តិសុខសង្គម

ប្ដីប្រពន្ធពីរនាក់ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា, ករណីចាក់ថ្នាំបណ្តាលឱ្យស្ត្រីវ័យ ៤១ឆ្នាំម្នាក់ស្លាប់ ហើយយកសពទៅប្លុងចោល! ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ.!

(ខេត្តតាកែវ)៖  ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំខុសបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មដល់ស្លាប់ ហេីយគ្រូពេទ្យដឹកយកសពស្ត្រីរងគ្រោះ និងកូនដែលមកជាមួយអាយុ ៣ខួប យកមកប្លុងចោល ចម្ងាយប្រមាណ ៣គីឡូមែត្រ ពីផ្ទះរបស់សពស្ត្រីរងគ្រោះ។ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ , នៅចំណុច ភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរមន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណា បានហើយ ។ បញ្ជាក់៖ សពស្ត្រីរងគ្រោះមានឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងកុមារម្នាក់ទៀត អាយុ០៣ឆ្នាំ ជាកូនរបស់សពស្ត្រីរងគ្រោះ៕

ព័ត៌មានសន្តិសុខសង្គម

អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ថា(ACU) សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា: លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន ៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃទី១១ ម្សិលមិញ៕

ព័ត៌មានសន្តិសុខសង្គម

លោក កន សុខកាយ ហ៊ានចំណាយប្រាក់៣០ម៉ឺនដុល្លារ ជូនគ្រូមា ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ តើលោក កន សុខកាយ គេចផុតពីសំណាញ់ច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយដែលឬទេ?

(ភ្នំពេញ)÷ សមត្ថកិច្ចជំនាញចាប់ខ្លួនហើយជនពាក់ព័ន្ធករណីអំពើពុករលួយឆបោកជាមួយគ្រូមា លី សាម៉េត ដែលគេដឹងថា ជនពាក់ព័ន្ធទាំងនោះបាននិងកំពុងព្យាយាមរត់គេចខ្លួនហើយជាងនេះទៅទៀត អ្នកដែលបានចំណាយប្រាក់ដើម្បីទទួលបានមុកតំណែង ក៏កំពុងភ័យខ្លួនថា តើអាចដេកសុខបានដែរឬទេ? ពោល គឺលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ពេលនេះលែងសុខហើយ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីចំណាយលុយច្រើនរហូតដល់ទៅ៣០ម៉ឺនដុល្លារ ព្រោះចង់បានតំណែងអភិបាលក្រុងអរិយក្សត្រ។ តើសំណាញ់ច្បាប់អាចនឹងពង្រីក ដើម្បីបន្តចាប់ខ្លួនអ្នកដែលបានចំណាយប្រាក់នេះដែរឬទេ?។ លោក កន សុខកាយ ចំណាយប្រាក់៣០ម៉ឺនដុល្លារ ជូនគ្រូមា ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ ដែលនេះជាការបង្ហាញឲ្យឃើញអំពីទម្រង់ នៃអំពើពុករលួយដ៏ធំមួយនិងធ្វើឲ្យខូចមុខមាត់រាជរដ្ឋាភិបាល ដែលកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ បើសំណាញ់ច្បាប់ត្រូវបានពង្រាយអនុវត្តគឺសង្ស័យថា សូម្បីតែលោក កន សុខកាយ អាចនឹងត្រូវ “ប្រាក់ក៏បង់ថង់ក៏ដាច់” ស្របពេលដែលមានសេចក្តីរាយការណ៍ថា : បណ្ដាជនផ្សេង ទៀតដែលពាក់ព័ន្ធនឹងអំពើពុករលួយជាមួយគ្រូមា ពេលនេះកំពុងរត់គេចខ្លួន ដែលរួមមានដូចជា ឈ្មោះ ឡាច សំរោង ជាដើម។ ត្រីធំ១ត្រូវបានចាប់រួចហើយជាមួយគ្នានោះបណ្ដាជនពាក់ព័ន្ធផ្សេងទៀតដូចជាឈ្មោះ មួង ឃីម, អ៊ុត ធី, ដែលគេយល់ថា នៅមានជនពាក់ព័ន្ធផ្សេងទៀតដែលត្រូវចាប់ខ្លួន រួមទាំងអ្នកខាតបង់លុយផងដែរ ដូចជាលោក កន សុខកាយ […]