(ខេត្តប៉ៃលិន)៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និង មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន បណ្ដាខេត្តនានាមួយចំនួន ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូប ។
មានប្រសាសន៍ស្វាគមន៍ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានសម្ដែងការសាទរចំពោះវត្តមានប្រតិភូក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ដែលបានអញ្ជើញមកពីបណ្ដាខេត្តមួយចំនួន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាព នៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព ។
ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង អំពីសេវាគាំពារ និងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំណើតរហូតដល់អាយុក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំសុខភាពរបស់មាតានិងដំណោះស្រាយនានាចំពោះការប្រឈមរបស់កុមារតូចនិងមាតាចាប់ពីមានផ្ទៃពោះរហូតដល់សម្រាល ឯកឧត្តមក៏បានបន្ថែមទៀតថា កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ។
ក្នុងឱកាសសំណេះសំណាល មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌ មានបានបញ្ជាក់ថា កុមារចាប់តាំងពីចាប់កំណើតរហូតដល់ពេលប្រសូត និងដល់អាយុក្រោម ០៦ឆ្នាំគឺទាមទារឲ្យមានការថែទាំយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយ ដើម្បីបង្កើនភាពស្និតស្នាលនឹងមានភាពរឹងម៉ាំផ្នែក អារម្មណ៍ បញ្ញា ស្មារតី ទាំងនេះគឺការចាប់ផ្ដើមនៃការអភិវឌ្ឍរបស់កុមារតូច ឆ្លើយតបនឹងបញ្ហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅគោលនយោបាយជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចដែលមានការសហការជាមួយក្រសួងពាក់ព័ន្ធនឹង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ក្រសួងព័ត៌មានសិក្ខាសាលាបានបន្តអនុវត្តយ៉ាងសកម្មទៅតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក ជាបន្តបន្ទាប់ធ្វើបទបង្ហាញ ពន្យល់ខ្លឹមសារ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ដោយលោកជំទាវ នង ធួករដ្ឋលរខាធិការក្រសួងព័ត៌មាន ផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃលិនជាបន្ត៕