ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួបពិ​ភាក្សាការងា​រជាមួយ​ប្រតិភូ​គ្រឹះស្ថាន​ឧត្តមសិក្សា នៅវិមានសន្តិភាព

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​នា​ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បាន​ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​គ្រឹះស្ថា​នឧត្តម​សិក្សា​ ដែល​ដឹកនាំ​ដោ​យឯ​កឧត្តម ​ហេង វ៉ាន់ដា​ ប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថាន​ឧត្តមសិ​ក្សា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងនៅ​ក្រោយជំនួបថា ក្នុ​ង​ឱកា​ស​នោះ ស​ម្ដេ​ចតេជោ ហ៊ុន សែន បា​នវាយតម្លៃខ្ពស់ ចំពោះវិធា​នការរបស់​ក្រសួងអ​ប់រំយុវ​ជន និង​កីឡា ក្នុងការជំរុញ ការសិក្សាតាមអនឡាញ នៅក្នុង អំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេច​តេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុ​ណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែល​បាន​ចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធន​ធានមនុស្សរបស់កម្ពុជា ជាពិ​សេស​នៅក្នុង​កាលៈ​ទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយ​ដល់​កងកម្លាំ​ងប្រដាប់អាវុធ​ ដែលនេះ គឺជា​ការចូលរួមទាំ​ងអ​ស់គ្នាសម្រាប់ភា​ពរីកលូតលា​ស់កម្ពុជា តទៅមុខទៀត៕

Leave a Reply

Your email address will not be published.