(ប៉ៃលិន)៖គេសង្កេតឃើញទីតាំងមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ទីតាំងនេះដែលពីមុនពលរដ្ឋធ្វើដំណើរមកដលើកន្លែងនេះតែងតែខ្លាចរអាស្ទើរតែគ្រប់គ្នា ព្រោះទីនោះមានកូនភ្នំមួយធ្វើផ្លូវកោងនៅចង្កេះ ហើយម្ខាងមានភ្នំ និងម្ខាងទៀងចំណោទចុះទៅក្រោមដូចជ្រោះ។ ជារើយៗមានអ្នកធ្វើដំណើរកាត់តាមផ្លូវនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់និងម្យ៉ាងទៀតមានក្រុមក្មេងទំនើងយកដុំថ្មចាំគប់ឡាន ម៉ូតូអ្នកធ្វើដំណើរឆ្លងកាត់រហូតដល់គេឲ្យឈ្មោះកន្លែងនោះថា( ជាជ្រោះមរណះទៀតផង)។តែក្រោយមកខាងអាជ្អាធរនិងសមត្ថកិច្ចបានបំពាក់បង្គោលភ្លើងនិងដាក់កំលាំងយាមកាមនៅទីនោះទើបគ្រោះថ្នាក់ចរាចរណ៍ និងបល្មើសបានកាត់បន្ថយរហូតល់បច្ចុប្បនេះ។
រហូតមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអទីតាំងទេសចរណ៍មួយចំនួន ដើម្បីបង្កើនសោភ័ណភាព អោយកាន់តែប្លែក ស្រស់បំព្រងថែមទៀត ។
ពលរដ្ឋបានរីករាយសាទរ ក្រោយពីឃើញរដ្ឋបាលខេត្តប៉ៃលិន និងស្រុកបានប្រែក្លាយកន្លែងដែលគេខ្លាចរអារទៅជាកន្លែងគួរឲ្យចាប់អារម្មណ៍ និងចង់ទៅកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ព្រោះមានផ្ទាំងអក្សរដាក់យ៉ាងធំថា (ខ្ញុំស្រលាញ់សន្តិភាព) ហើយនៅទីតាំងនោះក៏កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតធ្វើឲ្យកន្លែងដែគេហៅថា ជ្រោះមរណ:ប្រែក្លាយជាជ្រោះរីរាយវិញ៕