ព័ត៌មានជាតិ

នៅរសៀលថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥

នៅរសៀលថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងពាក់ព័ន្ធ, លោកនាយការិយាល័យជំនាញពាក់ព័ន្ធ, លោកអធិការនគរបាលស្រុក/ក្រុងពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ នៅសាលប្រជុំសាលាស្រុកមុខកំពូល ដើម្បីត្រួតពិនិត្យបែងចែកគោលដៅត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ៦ ក្នុងឱកាសព្រះរាជពិធីរុក្ខទិវា ដែលនឹងប្រារព្ធនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។

Leave a Reply

Your email address will not be published.