(កណ្តាល)៖ លោក ចាន់ តារា រួមនិងមន្ត្រីក្រោមឱវាទ កាលពីថ្ងៃទី២៧.០៦.២០២៥ បានអមដំណើរលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ ពលករចំនួន១គ្រួសារ នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
បើតាមលោក ចាន់ តារា ការចុះសួរសុខទុក្ខនៅពេលនេះ គឺក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលខេត្តកណ្តាល ដែលមាន ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ស្វែងរកការងារ និងគិតគូពីជីវភាពប្រចាំថ្ងៃ ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ គឺមិនឲ្យពិបាក ឬខ្វះខាតមិនបានការងារឡើយ។
លោក ចាន់ តារា បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំបាទរួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណេីរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្កណ្តាល។
ចុះសួរសុខទុក្ខពលករ មកពីប្រទេសថៃ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ចំនួន ០១គ្រួសារ មានសមាជិក ០៤នាក់ ដោយនាំយកអំណោយ និងថវិកាមួយចំនួន សម្រាប់ដោះស្រាយជីវភាពផងដែរ។
ចំពោះប្អូនស្រី ដែលវិលត្រលប់មកពីប្រទេសថៃវិញនេះ ក្រុមការងារបានរៀបចំធ្វេីប័ណ្ណក្រីក្រ,ប័ណ្ណសមធម៌ និងចាត់ចែងរកការងារជូនប្អូនផងដែរ ចំណែកកូនរបស់ប្អូនស្រីដែលមានអាយុ ៤ឆ្នាំ ក្រុមការងារបានទំនាក់ទំនងជាមួយសាលាមត្តេយ្យសហគមន៍ ដេីម្បីបានចូលសិក្សារៀនសូត្រ នៅក្នុងសង្កាត់ព្រែកអំពិល”៕