ព័ត៌មានសន្តិសុខសង្គម

លោក យិន សាន គួរតែធ្វើការបង្ក្រាបទីតាំងតារាងបាល់ទះលួចបង្កប់ល្បែងបៀរ ស៊ីសងជាច្រើនវង់ និងមានអ្នកញៀនល្បែងចូលទៅលេងទាំងថ្ងៃទាំងយប់!

(ភ្នំពេញ)៖ ទីតាំងតារាងបាល់ទះដែលមានយីហោ០៩ ដែលមានអ្នកជួលទីតាំងមានឈ្មោះ ហៅថា តា ឥណ្ឌា ហើយឈ្មោះ តាង៉ែត ជាអ្នករត់ការ កំពុងតែបើកវង់បៀរ ល្បែងស៊ីសងជាច្រើនវង់ ជាច្រើនប្រភេទ។ ទីតាំងតារាងបាល់នេះគឺបើកនៅផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទីតាំងនេះត្រូវបានគេដឹងថា មានអ្នកទៅលេងភ្នាល់ដាក់លុយច្រើនៗ ដែលបើកលេងតាំងពីព្រឹករហូតដល់យប់ និង មិនមានសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះទេ ព្រោះមានឈ្មោះ តាង៉ែត អ្នករត់ការ ជាថ្នូរក្នុងការបើកវង់ល្បែងនេះ។

ចំពោះការបើកល្បែងស៊ីសងនេះ ប្រជាពលរដ្ឋសង្ឃឹមថាលោក យិន សាន អធិការខណ្ឌចំការមនគួរតែធ្វើការបង្ក្រាប កុំឲ្យល្បែងបើកលេងបែបនេះ ឬ មួយបានទទួលផលអ្វីពីទីតាំងនេះ បានជាមិនបង្ក្រាប?៕

Leave a Reply

Your email address will not be published.