ព័ត៌មានជាតិ

កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារនិងរបៀបរបបការងារអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ…។

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម កៅ ខុនដារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សួស គង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងរបៀបរបបការងារអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាននិងមន្ត្រីជាច្រើនរូបផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមដែលជាគណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន កន្លងមក! ហើយឯកឧត្តម សហប្រធាន ក៏បានណែនាំឱ្យ អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ បន្តអនុវត្តការងារពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំក្រសួង បាន ដាក់ទិសដៅឱ្យអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឱ្យទទួលបាននូវលទ្ធផលការងារកាន់តែប្រសើរឡើងនៅក្នុងអាណត្តិទី ៧ នេះ៕

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Leave a Reply

Your email address will not be published.