ព័ត៌មានកីឡា ព័ត៌មានជាតិ

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ស្តីពី ការប្រកួតកីឡា “អុកចត្រង្គ” «សង្ក្រាន្តព្រៃវែង ២០២៤» ។

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង-ស្រុក សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ជ្រាបថា ដើម្បីឲ្យសកម្មភាពនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” កាន់តែមានភាពឱឡាឬក អធិកអធម និងសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋពីបណ្តារាជធានី-ខេត្តផ្សេងៗ មកចូលរួមលេងកំសាន្តសប្បាយ, គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នឹងរៀបចំការប្រកួតកីឡា “អុកចត្រង្គ” ដែលនឹងប្រព្រឹត្តទៅតាមជំហាន ដូចខាងក្រោម៖

👉🏻ជំហានទី១៖ វគ្គជម្រុះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ (ទីតាំងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង)។
👉🏻ជំហានទី២៖ វគ្គផ្តាច់ព្រ័ត្រ ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ (ទីតាំងនឹងជូនដំណឹងពេលក្រោយ)។

• ការចែកពាក្យ និងទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង។
• សូមភ្ជាប់មកជាមួយនូវ៖ អត្តសញ្ញាណប័ណ្ណថតចម្លង ចំនួន០១ច្បាប់ ។

• ការប្រជុំចាប់ឆ្នោតប្រកួត៖ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី រសៀល នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង មេត្តាផ្សព្វផ្សាយបន្ត និងចូលរួមជាបេក្ខជនប្រកួតឱ្យបានច្រើន កុះករ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាផ្សព្វផ្សាយកីឡា “អុកចត្រង្គ” របស់យើងឱ្យបានគង់វង្ស និងរីកចម្រើន៕

☎️ទំនាក់ទំនង៖
-លោកស្រី យឹម សុវណ្ណី ៖ ០៦៨ ៦៤២៤ ២៥
-លោក បឿ ស៊ុម ៖ ០៩៨ ៩៨១០២៤

ប្រភពៈ រដ្ឋបាលខេត្តព្រៃវែង

Leave a Reply

Your email address will not be published.