ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើក​កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចស​ហ​ការកា​រងារសន្តិ​សុខ​ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់សា​ធារណៈ” សម្រាប់​ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី​៥ ឆ្នាំ២០២៤

ខេត្តកណ្ដាល៖គណៈបញ្ជា​ការឯកភា​ពរដ្ឋបា​លខេត្ត នឹង​បន្តផ្តល់កា​រ គាំទ្រ កិច្ចសហ​ការជាមួ​យអាជ្ញាធ​រ​បោះឆ្នោ​តគ្រប់លំ​ដាប់ថ្នាក់ សំ​ដៅធានាឲ្យ​ការបោះ​ឆ្នោតទាំង​មូលស​ម្រេច​បានជោគជ័យ ប្រ​កប​ដោយបរិយា​កាស សន្តិសុខ សុវត្ថិភាព ​និងមាន​សណ្តាប់ធ្នាប់ល្អ ស្របតា​មច្បាប់ បទបញ្ជា និង នីតិ​វិធី និង​លិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន និង សំ​ណូមដល់​រដ្ឋបា​លក្រុង ស្រុក ឃុំ សង្កាត់។លោក ណុប ដារ៉ា អភិបាលរ​ងខេត្តកណ្ដាល និងជាអនុប្រ​ធានអចិន្ត្រៃយ៍​គណៈបញ្ជា​ការឯកភាព​ខេត្ត មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី​កិច្ចសហការកា​រងារសន្តិ​សុខ សុវត្ថិភាព​ និងសណ្តា​ប់ធ្នាប់​សាធារណៈ សម្រាប់ការបោះ​ឆ្នោតជ្រើសតាំ​ងសមាជិ​កព្រឹទ្ធ​សភា នីតិកាលទី​៥ ឆ្នាំ២០​២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

ក្នុកិច្ចប្រជុំនោះលោក ណុប ដារ៉ា បានវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មកា​ររៀបចំការបោះឆ្នោ​តខេត្ត​កណ្តាល និង​មន្ត្រីបោះឆ្នោត​គ្រប់លំដាប់ថ្នាក់ អាជ្ញា​ធរដែនដី កងកម្លាំង​មានសមត្ថកិច្ច គណបក្ស​នយោបាយ សមាគ​ម អង្គការមិ​នមែនរដ្ឋា​ភិបាល អ្នក​ពាក់ព័ន្ធនានា ព្រមទាំង​បងប្អូនប្រជា​ពលរដ្ឋ​ទាំងអស់​ ដែល​កន្លងមក តែងតែ​បានចូលរួមអ​នុវត្ត និងគោរព​តាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រម​សីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ​ហើយរា​ជរដ្ឋា​ភិបា​លកម្ពុជា បាន​ចេញសេចក្តីសម្រេចលេខ ៥៤ ស..រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី​ការប្រកាសកាលបរិ​ច្ឆេទ នៃការបោះឆ្នោតជ្រើសតាំ​ងសមា​ជិកព្រឹទ្ធសភា ​សម្រាប់នីតិកា​លទី៥ នៃព្រឹទ្ធសភា ដោ​យកំណ​ត់យកថ្ងៃអា​ទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០​២៤ ជាថ្ងៃបោះ​ឆ្នោត

លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀប​ចំការបោះឆ្នោតខេត្តបាន​​ឲ្យដឹងថា៖ ការ​បោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែ​លនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេ​ត្តកណ្តា​លស្ថិតនៅ​មណ្ឌលភូមិភា​គទី៣ មានចំនួន ៥ អាសនៈ មាន​អង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុង​តំណែងចំនួន ១១រូប សមា​ជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំ​ណែងចំនួន ៩១៥រូប និងស្ថានី​យ៍បោះឆ្នោតមួ​យកន្លែង​មាន​ទីតាំងស្ថិ​ត​នៅក្នុងមជ្ឈមណ្ឌ​លគរុកោស​ល្យ ភូមិភា​គ ហ៊ុន សែន ខេត្តកណ្តាល មាន​អ្នក​បោះឆ្នោត​សរុប ៩២៦រូប ​ដែលមានកា​រិយាល័យ​បោះឆ្នោត ចំនួន​២គឺការិយាល័​យ​លេខ ៣០​០១ ការិយា​ល័យ​លេខ ៣០០២ និងមាន​គណបក្សន​យោបាយ​ចំនួនឈ​រ​ឈ្មោះ៕

Leave a Reply

Your email address will not be published.