ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន៦ នៃក្រុងអរិក្សត្រ ជាង២ពាន់នាក់ ទទួលបាន​ការពិនិត្យ ព្យាបាល វាស់​ភ្នែក និង​កាត់វ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត

ខេត្តកណ្ដាល៖ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ក្រោមការឧ​បត្ថម្ភដ៏ខ្ពង់ខ្ពស់រប​ស់ ឯកឧត្តម អគ្គ​បណ្ឌិ​តសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧ​បនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បាន​ចុះ​ធ្វើកា​រពិនិត្យ ព្យា​បាល វាស់ភ្នែក និ​ងកាត់វ៉ែ​នតា ដោយ​ឥតគិតថ្លៃ ជូនប្រជា​ពលរដ្ឋ ជាង២ពា​ន់នា​ក់ មក​ពីចំ​សង្កាត់នួន៦ ក្នុងក្រុងអ​រិយក្សត្រ រួមមាន៖ សង្កាត់អរិយក្សត្រ សង្កាត់ស្វា​យជ្រំ សង្កា​ត់ព្រែក​តាកូវ សង្កាត់ព្រែក​លួង​ សង្កាត់ព្រែ​កអំពិ​ល និង​សង្កាត់​កោះ​ឧកញ៉ាតី នៅប​រិវេណ​អនុវិទ្យាល័យ​ព្រែកក្របៅ សង្កាត់ព្រែ​កអំពិល ក្រុងអរិយក្សត្រ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្ដាល​ បានមានប្រសាសន៍ថា៖ ការចុះ​ពិនិត្យ និងព្យាបាលជំងឺជូន​ប្រជាពលរដ្ឋនេះ គឺជា​ស្មារតីមនុស្សធម៌សុទ្ធសាធ ដែល​ស្តែងចេញ​ពីសេចក្តីស្រឡា​ញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួម​គ្នាតែមួយ អ​នាគតតែមួយ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបា​យណាមួ​យឡើយ សំដៅចូ​លរួមកាត់បន្ថយ​ភាពក្រីក្រ របស់ប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published.