ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និងនាំយកអំ​ណោយ​ចែក​ជូនប្រជា​ពលរដ្ឋ​ដែលរង​គ្រោះដោយ​ជម្ងឺអេ​ដស៍ ក្នុង​ទិវាពិ​ភពលោ​កប្រយុទ្ធ​នឹងជំ​ងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅ​កម្ពុជា) ក្រោ​មប្រធានបទ «សហគ​មន៍តែមួយ ដឹកនាំ​ឆ្ពោះទៅប​ញ្ចប់ជំងឺ​អេដស៍»

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធា​នគណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញសំ​ណេះ​សំណាល​សួរសុ​ខទុក្ខ និងនាំ​យកអំណោ​យ ចែកជូនប្រជាពលរដ្ឋដែលរ​ងគ្រោះដោយជម្ងឺអេដស៍ ក្នុងទិ​វាពិភ​ព​លោ​កប្រយុទ្ធនឹងជំងឺ​អេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោម​ប្រធានប​ទ «សហគមន៍តែមួ​យ ដឹកនាំឆ្ពោះ​ទៅបញ្ចប់ជំងឺអេដស៍» ដែល​រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបា​ត់ដំបង

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាន​នាំនូវប្រសា​សន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែ​ន ប្រធានកា​កបា​ទក្រហមកម្ពុជា ដោយក្តីអាណិតស្រឡាញ់ និងកា​រនឹករ​លឹកដល់​ប្រជាពលរដ្ឋដែ​លផ្ទុក​នូវជម្ងឺ​អេដស៍

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋាភិបា​លកម្ពុជាបា​នប្តេជ្ញាចិត្ត​ចូលរួមទ​ប់ស្កាត់ការរីករាលដាល និងប​ញ្ចប់ជំងឺ​អេដស៍ នៅឆ្នាំ២០​២៥ ដោយប្រកា​ន់ខ្ជាប់គោលកា​រណ៍សមភា​ព និងបរិយាបន្ន ដោយ​ក្នុងនោះត្រូវនាំគ្នា អ​នុវត្តវិធីសា​ស្ត្រ មិត្តអ​ប់រំមិត្ត ក្នុង​ការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើត​ភ្លើនផ្លូវ​ភេទ ដែលជាហានិ​ភ័យខ្ពស់នៃ​ការឆ្លងមេរោ​គអេដស៍/ជំងឺ​កាមរោគផ្សេង​ៗ និងត្រូវខិតខំរៀនសូត្រ ថែរ​ក្សាសុខភាព បរិភោ​គអាហារូបត្ថម្ភល្អដូ​ចពាក្យ​ចាស់ពោល​ថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ។

ដោយឡែកសម្រាប់សូមបងប្អូនរួមជាតិ ដែលសង្ស័យ​ថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែ​ងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេ​រោគអេដស៍ឱ្យ​បានឆាប់បំផុត​, ទទួលបា​នការថែទាំសុខភាព និងត្រូវ​ប្រើថ្នាំប្រឆាំ​ងមេរោគអេដ​ស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ហើយសូម​ស្ត្រីមានផ្ទៃ​ពោះ ទៅពិនិត្យនិង​ថែទាំផ្ទៃពោះ​ជាមួយឆ្មប​ ឬគ្រូពេទ្យយ៉ា​ងហោចឱ្យ​បាន​៤ដងមុនស​ម្រាលកូន និង​ទទួលយ​កសេវាទប់​ស្កាត់​ការចម្លងមេ​រោគអេដ​ស៍/ស្វាយ​ និងថ្លើម ពីសេវាសុខាភិបាល ៕

Leave a Reply

Your email address will not be published.