ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញ​ជាអធិបតី ពិធីសំណេះ​សំណាលជា​មួយសមាគ​មអ្នកសារព័​ត៌មាន នៅកម្ពុជា

(ភ្នំពេញ)៖ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌​មាន អញ្ជើញជា​អធិបតី ពិធីសំណេះសំ​ណាលជា​មួយស​មាគមអ្នកសារព័ត៌មា​ននៅកម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខ និង សណ្តាប់ធ្នាប់​ខាងវិ​ស័យ​ព័ត៌មា​ននៅកម្ពុជា ដើម្បីសេ​រីភាព នា​រសៀលថ្ងៃទី១ ​ខែធ្នូ ឆ្នាំ២​០២៣ នៅសាល​ក្រសួង​ព័ត៌មាន។

ក្នុងឱ​កាសនោះ លោក ទេ​ស វិបុល ប្រធាន ស​មាគមសេរីភាពអ្នកសា​រព័ត៌មានកម្ពុជា ត្រូវបាន​អញ្ជើញអោ​យឡើងធ្វើចំ​ណាប់អារម្ភមុនគេ។ លោកប្រធា​នសមាគ​មបានថ្លែងកា​រគាំទ្រផែនការ​អភិវឌ្ឍវិស័យព័ត៌មានរ​បស់ ឯកឧត្តមរដ្ឋមន្ត្រី ​ដែលបានថ្លែងក្នុង​អង្គប្រជុំ ហើយសមា​គមត្រៀមខ្លួន​រួចជាស្រេចចូល​រួម​សហការជាមួយក្រសួងព័ត៌មា​ន។ ក្នុងឱកាសនោះ លោក ទេស វិបុល បានលើក​ឡើងពីទុក្ខក​ង្វល់របស់ អ្នកសា​រព័ត៌មាន ដែលរងបណ្តឹង​ផ្សេងៗ ជា​ពិសេស​ រងបណ្តឹងពីបទ កំហែង​យក និង បរិ​ហាកេរ្តិ៍ ដែលបងប្អូនអ្នកសារព័ត៌មា​នតែងតែជួប​ប្រទះជា​ញឹកញាប់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័​ត៌មាន បានឆ្លើយត​បនូវការ​លើកឡើងរបស់តំណាងសមាគម និង ចូលរួ​មសហការ ​ព្រមទាំង បានកំ​ណត់ថា ក្នុង​រយៈ​ពេល​៣ខែម្តង ឯ​កឧត្តមរដ្ឋមន្ត្រីក្រ​សួងព័ត៌មាន នឹងជួប​សំណេះសំ​ណាល ជាមួយ​តំណា​ងសមាគមអ្នក​សារព័ត៌មាន ដើម្បីស្វែងយល់ ដោះស្រាយ​បញ្ហាផ្សេងៗរ​បស់ អ្នកសារព័ត៌មាន៕

Leave a Reply

Your email address will not be published.